គណៈប្រតិភូចិនធ្វើទស្សនកិច្ចនៅប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី ដើម្បីបង្កើនចំណងមិត្តភាព
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ -- គណៈប្រតិភូចិនដឹកនាំដោយលោក យ៉ាង វ៉ាន់មីង (Yang Wanming) ប្រធានសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃទៅកាន់ប្រទេសរូម៉ានី និងប៊ុលហ្គារីកាលពីថ្ងៃព្រហស្បតិ៍ ដោយភាគីទាំងពីរបានសន្យាពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក យ៉ាង បានជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល សភា និងអង្គការមិត្តភាពនៃប្រទេសទាំងពីរ។
លោកក៏បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការទីក្រុង និងតំបន់ ដែលធ្វើឡើងស្របពេលនឹងខួបលើកទី១០នៃឯកសារកិច្ចសហប្រតិបត្តិការស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) រវាងប្រទេសចិន និងប៊ុលហ្គារី។
ភាគីទាំងបីបានសម្តែងការប្តេជ្ញាចិត្តក្នុងការអនុវត្តការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)និងមេដឹកនាំនៃប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី ហើយកំពុងធ្វើការដើម្បីបង្កើនមិត្តភាពរវាងប្រជាជន និងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងយុវជន និងរួមចំណែកដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃទំនាក់ទំនងចិន-អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





