រដ្ឋមន្ដ្រីការបរទេសកូរ៉េខាងជើងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ប្រទេសកូរ៉េខាងជើង) លោកស្រី ចូ សុនហ៊ុយ (Choe Son Hui) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា។
អ្នកនាំពាក្យបាននិយាយថា លោកស្រី ចូ ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េកំពុងបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់ លោក វ៉ាង យី (Wang Yi)សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





