យោធភូមិភាគទី៥ របស់កម្ពុជា និងកងបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ជួបប្រជុំពិភាក្សាគ្នា នៅខេត្តត្រាត ប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ -- យោធភូមិភាគទី៥ របស់កម្ពុជា ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ បានជួបពិភាក្សាគ្នាជាមួយកងបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្ដម ស៊ិរិគុនវ៉ាន់យ៉ូ នាយសេនាធិការកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ នៅក្នុងស្រុកមឿងត្រាត ខេត្តត្រាត ព្រះរាជាណាចក្រថៃ។

ក្នុងនោះ កិច្ចប្រជុំខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នា ដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីកម្ពុជាបានសង្កត់ធ្ងន់លើការអនុវត្តកំណត់ហេតុរួម នៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងមាន ប្រសិទ្ធភាព៕

ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងការពារជាតិ





