បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានអ្នកជាប់ ៨៤.៥៦ ភាគរយ និងបេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ទូទាំងប្រទេស។

បើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំបានឱ្យដឹងថា ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ត្រូវជា ៨៤.៥៦ ភាគរយ នៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់, និទ្ទេស B ចំនួន ៩ ៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់៕
ដោយ៖ មករា





