ក្រុមហ៊ុន Vietjet ឈ្នះពានរង្វាន់ចីរភាពសកលឆ្នាំ ២០២៥ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវដំបូងគេនៅអាស៊ី និងជាដៃគូធ្វើដំណើរដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកដំណើរកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី0៩ ខែកញ្ញា ឆ្នាំ ២០២៥ -- ក្រុមហ៊ុន Vietjet ត្រូវបានផ្តល់កិត្តិយសជាអ្នកឈ្នះរង្វាន់ជាសកលនៃពានរង្វាន់ចីរភាពឆ្នាំ ២០២៥ ដោយក្រុមហ៊ុន AirlineRatings.com ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាពអាកាសចរណ៍ និងចំណាត់ថ្នាក់ផលិតផលឈានមុខគេរបស់ពិភពលោក។ ការទទួលស្គាល់នេះពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវដំបូងគេនៅអាស៊ី និងជាដៃគូធ្វើដំណើរដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកដំណើរកម្ពុជា ដោយផ្តល់ជូននូវមធ្យោបាយហោះហើរប្រកបដោយសុវត្ថិភាព ទំនើប តម្លៃសមរម្យ និងប្រកបដោយនិរន្តរភាព មិនថាអ្នកដំណើរធ្វើដំណើរសម្រាប់ការកម្សាន្ត អាជីវកម្ម ឬការតភ្ជាប់ទៅកាន់ពិភពលោកនោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Vietjet នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ពានរង្វាន់ចីរភាពឆ្នាំ ២០២៥ ត្រូវបានចាប់ផ្តើមនៅឆ្នាំនេះដោយក្រុមហ៊ុន AirlineRatings ដើម្បីបង្ហាញការទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងធ្វើឱ្យមានការរីកចម្រើនប្រកបដោយអត្ថន័យក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ក្នុងចំណោមអ្នកឈ្នះរង្វាន់ពិភពលោកចំនួនប្រាំពីរក្រុមហ៊ុន Vietjet មានមោទនភាពដែលស្ថិតក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនតម្លៃសមរម្យចំនួនបីដែលត្រូវបានទទួលស្គាល់សម្រាប់គំនិតផ្តួចផ្តើមឈានមុខគេក្នុងឧស្សាហកម្មក្នុងចីរភាព និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។

ក្រុមហ៊ុន Vietjet ត្រូវបានគេទទួលស្គាល់ថាសម្រាប់ប្រតិបត្តិការកងនាវាអាកាសចរជំនាន់ក្រោយ និងទំនើបបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភាគច្រើនជាយន្តហោះ Airbus A321neo ដែលជួយសន្សំសំចៃប្រេងច្រើនក៏ដូចជាការកាត់បន្ថយការបំភាយឧស្ម័ន CO₂ និងសំលេងរំខានបើប្រៀបធៀបទៅនឹងយន្តហោះជំនាន់មុនៗ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ជាអ្នកអនុម័តប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព (SAF) នៅក្នុងប្រទេសវៀតណាម ហើយបានអនុវត្តន៍យុទ្ធសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើនប្រសិទ្ធភាពប្រេងឥន្ធនៈនៅទូទាំងប្រតិបត្តិការរបស់ខ្លួន។

ជាមួយគ្នានេះ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសវៀតណាមដែលបានចុះផ្សាយរបាយការណ៍ចីរភាពបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Petrolimex ដើម្បីប្រើប្រាស់ប្រេងឥន្ធនៈ SAF ប្រើប្រាស់នៅប្រទេសវៀតណាមជាលើកដំបូងក្រោមស្តង់ដារ ISCC EU ដោយបំពេញតាមតម្រូវការចីររភាពដ៏តឹងរឹង។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានបណ្តាក់ទុនរាប់ពាន់លានដុល្លារក្នុងការធ្វើទំនើបកម្មកងនាវាអាកាសចរណ៍ រួមទាំងការបញ្ជាទិញយន្តហោះ Airbus A330neo ជំនាន់ថ្មីចំនួន ៤០ គ្រឿង ដែលកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន CO₂ ២៥ ភាគរយ បើប្រៀបធៀបទៅនឹងយន្តហោះជំនាន់មុន និងការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ បន្ថែមទៀត។ ការវិនិយោគទាំងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការជំរុញអាកាសចរណ៍ប្រកបដោយនិរន្តរភាពនិងគាំទ្រដល់គោលដៅសកលនៃការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០។
សូមបញ្ជាក់ជូនថា AirlineRatings វាយតម្លៃសុវត្ថិភាព ផលិតផលនិងសេវាកម្មក្នុងយន្តហោះ និងកត្តាផ្សេងទៀត ហើយការវាយតម្លៃរបស់ស្ថាប័ននេះ ត្រូវបានជឿទុកចិត្តដោយអ្នកដំណើររាប់លាននាក់មកពី ១៩៥ ប្រទេស។ Vietjet ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ដោយក្រុមហ៊ុនអាកាសចរណ៍រក្សាបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ 7/7 ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៨ ដោយ AirlineRatings។ សម្រាប់អ្នកធ្វើដំណើរកម្ពុជា Vietjet ផ្តល់ភាពងាយស្រួលជាងមុនជាមួយនឹងសេវាកម្មធ្វើដំណើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ហើយពីទីក្រុងហាណូយ អ្នកដំណើរអាចតភ្ជាប់យ៉ាងរលូនទៅកាន់បណ្តាញគោលដៅដ៏ទូលំទូលាយរបស់ Vietjet នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក និងប្រទេសជាច្រើនទៀត។ ជាមួយនឹងកងនាវាអាកាសចរទំនើប និងកំណត់ត្រាសុវត្ថិភាព និងប្រតិបត្តិការដ៏ល្អឥតខ្ចោះ Vietjet ធានាថាអ្នកដំណើរពីប្រទេសកម្ពុជាអាចធ្វើដំណើរប្រកបដោយទំនុកចិត្ត ផាសុកភាព និងភាពរីករាយ៕
ដោយ៖ រិទ្ធី





