លោកជំទាវ ភឿង សកុណា ជួបពិភាក្សាការងារ ជាមួយលោកស្រី ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥–លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី Yannick Lintz ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានពិភាក្សាការងារនៅន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងកិច្ចប្រជុំពិភាក្សាគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី ភឿង សកុណា និង លោកស្រី Yannick Lintz ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤ ស្តីពីការសិក្សាលទ្ធភាពនៃការស្តារនីតិសម្បទា និងពង្រីកសារមន្ទីរជាតិកម្ពុជា។ ហើយកិច្ចប្រជុំនោះអ្នកជំនាញមកពីប្រទេសបារាំង មានគោលបំណងកែលម្អសោភ័ណភាពសារមន្ទីរជាតិកម្ពុជា កែសម្រួលការដាក់តាំងសមុច្ច័យឱ្យមានភាពទាក់ទាញ ចំពោះភ្ញៀវជាតិ និងអន្តរជាតិ ។


ចូលរួមប្រជុំជាមួយ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី និងលោកស្រី Yannick Lintz ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ សហប្រធាននៃគណៈកម្មាធិការអចិន្រ្តៃ ក៏មានអ្នកជំនាញជាតិ និងអន្តរជាតិសរុបចំនួន ២១នាក់ផងដែរ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងវប្បធម៌)





