លោកជំទាវ ពុំ ចន្ទីនី និងសហការី អញ្ជើញចុះសួរសុខទុក្ខ វីរៈយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់វីរៈយុទ្ធជនដែលរងរបួស និងគ្រួសារវីរៈយុទ្ធជនមួយចំនួនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។


ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរវីរៈយុទ្ធជនរងរបួស និងគ្រួសារវីរៈយុទ្ធជនកំពុងសម្រាកព្យាបាលជំងឺទាំងអស់ សូមឆាប់បានជាសះស្បើយឡើងវិញ ព្រមទាំងបានឧបត្ថម្ភអំណោយរួមមាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





