ពិនិត្យការរអនុវត្តកម្មវិធី ASPIRE-AT និងការផ្តល់សេវារបស់មន្ត្រីកសិកម្មឃុំ-សង្កាត់
A K Pកំពង់ស្ពឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥--លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ខប្រជុំពិនិត្យការរអនុវត្តកម្មវិធី ASPIRE-AT និងការផ្តល់សេវារបស់មន្ត្រីកសិកម្មឃុំ-សង្កាត់។

នៅសាលប្រជុំសែនក្រអូបនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥
លោយឹម ណន បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលជាក់ស្ដែងពីតម្រូវការចាំបាច់ ក្នុងការផ្តល់ជំនួយបច្ចេកទេសដល់សហគមន៍ តាមការចង្អុលបង្ហាញ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯករដ្ឋមន្រ្ដីក្រសួងកសិកម្ម លើការដោះស្រាយបញ្ហា បង្កើនផលិតភាពផលិតកម្ម (បង្កើនប្រាក់ចំណេញ) បញ្ហារាំងស្ទះលំហូរពីផលិតកម្មទៅកាន់ទីផ្សារឱ្យមានភាពរលូន លឿន ជឿជាក់ ទាំងប្រភេទ បរិមាណ និងគុណភាព ដែលជាកត្តាជំរុញកំណើនផលិតកម្មបន្លែសុវត្ថិភាពស្របតាមតម្រូវការទីផ្សារ និងបរិបទថ្មី។

លោកយឹម ណនបានបន្តថាគោលបំណងសំខាន់គឺ
-បង្ហាញពីទស្សនទាន និងលទ្ធផលនៃការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផល កសិកម្ម (ASPIRE-AT) គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥
-បង្កើនកិច្ចសហការលើការងារទំនាក់ទំនង និងតម្រង់ទិសសម្រាប់កិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្ម
-ពិភាក្សា និងស្វែងរកធាតុចូលសំខាន់ៗចំពោះបញ្ហាប្រឈមរបស់គណៈកម្មការសហគមន៍កសិកម្មសម្រាប់ កិច្ចដំណោះស្រាយ និងការអភិវឌ្ឍន៍សហគមន៍កសិកម្ម។

ជាមួយគ្នានេះ លោកយឹម ណនបានលើកទឹកចិត្ដ ប្រមែប្រមូលបងប្អូនពលរដ្ឋក្នុងមូលដ្ឋានដែលទើបបានវិលត្រលប់មកពីប្រទេសថៃវិញចូលរួមជាសមាជិកថ្មី ដែលមានជំនាញផ្នែកកសិកម្ម ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ និងបង្កើនកម្រិតជីវភាព ផងដែរ៕ដោយ៖ លឹម សាន្ត





