គណៈប្រតិភូក្រសួងព័ត៌មាន បន្តទស្សនកិច្ចទីតាំងតំបន់ទេសចរណ៍បែបអេកូឡូស៊ីនៅភូមិតៅសាន
AKP ចិនថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៥– គណៈប្រតិភូក្រសួងព័ត៌មាន បន្តទស្សនកិច្ចទីតាំងតំបន់ទេសចរណ៍បែបអេកូឡូស៊ី កសិកម្ម និងសិល្បៈ ភូមិតៅសាន ដែលស្ថិតនៅ សង្កាត់ហ្វូលី ស្រុកយ៉ាងសូ ក្រុងគួយលិន។


ភូមិតៅសាន ស្ថិតនៅក្នុងសង្កាត់ហ្វូលី ស្រុកយ៉ាងសួ ក្រុងគូយលិន នៃភូមិភាគស្វយ័តក្វាងស៊ី (Daoshan Village, Fuli Township, Yangshuo County, Guilin City) ស្ថិតនៅចន្លោះភ្នំ និងទឹកក្នុងតំបន់ Karst ដែលមានទេសភាពហ៊ុមព័ទ្ធដោយភ្នំដ៏ស្រស់ស្អាត។ ភូមិតៅសាន សម្បូរទៅដោយធនធានធម្មជាតិ និងបរិស្ថានអេកូឡូស៊ី ហើយបានឆ្លុះបញ្ចាំងនូវលក្ខណៈ ពិសេសនៃជនបទនៅភាគខាងជើងភូមិភាគស្វយ័តក្វាងស៊ី។ ភូមិតៅសានមានប្រវត្តិដ៏យូរលង់ និង ស្ថាបត្យកម្មលំនៅដ្ឋានបែបប្រពៃណី ដែលបានបង្ហាញពីវប្បធម៌ក្នុងស្រុកដ៏សម្បូរបែប។


អ្នកភូមិភាគច្រើន គឺជនជាតិល្វីង (Zhuang) និងជនជាតិហាន (Han) ហើយប្រពៃណីទំនៀមទម្លាប់កសិកម្ម និងសិល្បៈប្រជាប្រិយត្រូវបានរក្សាទុកយ៉ាងល្អ។ កសិកម្ម ជាវិស័យចម្បងរបស់ភូមិ ដោយមានការដាំដុះដំណាំដូចជា ស្រូវ អំពៅ និងក្រូច ជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិតៅសាន ក៏បានអភិវឌ្ឍវិស័យផលិតផលកសិកម្មប្រកបដោយលក្ខណៈពិសេស ដូចជាម្ទេស ហ្គីលីន និងសួនតែអេកូឡូស៊ីជាដើម។ ដោយសារមានបរិស្ថានធម្មជាតិដ៏ស្រស់ស្អាត និងទេសភាព ជនបទពិតប្រាកដ ភូមិតៅសាន បានក្លាយជាចំណុចលេចធ្លោមួយនៃទិដ្ឋភាពទេសចរណ៍ជនបទ របស់ស្រុកយ៉ាងសូ៕
ដោយ៖ ចរិយា





