គណៈប្រតិភូក្រសួងព័ត៌មាន ទស្សនកិច្ចទីតាំងប្រវត្តិសាស្ត្រកំពូលភ្នំ ទូសៀវ ក្នុងទីក្រុងគួយលិន
AKP ប៉េកាំងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៥–
គណៈប្រតិភូក្រសួងព័ត៌មាន ទស្សនកិច្ចទីតាំងប្រវត្តិសាស្ត្រកំពូលភ្នំ ទូសៀវ ក្នុងទីក្រុង គូយលិន(Guilin) ដែលត្រូវបានគេស្គាល់ថាជា «សរសរទ្រូងនៃផ្ទៃអេឃខាងត្បូង»។

កំពូលភ្នំទូសៀវ មានន័យថា កំពូលភ្នំដែលស្រស់ស្អាត ដោយតែខ្លួនឯងមួយ គឺជាកន្លែងនិមិត្តរូបមួយរបស់ទីក្រុង គូយលិន(Guilin) ដែលត្រូវបានគេស្គាល់ថាជា «សរសរទ្រូងនៃផ្ទៃអេឃខាងត្បូង» និងត្រូវបានគេស្គាល់ តាមប្រវត្តិសាស្ត្រថាជាកំពូលភ្នំខ្ពស់បំផុតរបស់គួយលិន ។ រូបរាងរបស់កំពូលភ្នំទូសៀវប្រហាក់ប្រហែលនឹងពូថៅកាត់ដោយកាំបិត។ កំពូលភ្នំទូសៀវ មាន កម្ពស់ខ្ពស់យ៉ាងខ្លាំងជាងនូវភ្នំទាបនានានៅជុំវិញ។ កំពូលភ្នំមានកម្ពស់២១៦ម៉ែត្រពីធៀបនឹងនីវ៉ូ សមុទ្រ និងមានកម្ពស់៦៦ម៉ែត្រពីលើវាលទំនាប។

ពេលឡើងភ្នំ ត្រូវឡើងជណ្តើរចំនួន៣០៦ជំហាន ទើបដល់កំពូលភ្នំ ដែលជានូវកន្លែងមើលទេសភាពទីក្រុងគួយលិនលំដាប់ទី១។ ដោយសារមាន ភ្នំទាបជាងជាច្រើននៅជំវិញ គេថាកំពូលភ្នំទូសៀវស្រដៀងនឹងស្តេចឈរនៅកណ្តាលមនុស្ស ផ្សេងៗដោយមោទនភាព ទើបទទួលប្រសិទ្ធនាមហៅថា «មេភ្នំ និងស្ដេចពួកភ្នំ»។ ចម្លាក់ច្រាំងថ្ម ចោទជាច្រើនបានតាក់តែងកំពូលភ្នំ រួមទាំងខគម្ពីរ "ទេសភាពរបស់គុយលីនគឺល្អបំផុតនៅក្រោម ឋានសួគ៌" និងការឆ្លាក់ច្រាំងថ្ម "តៃស៊ុយ"ជាដើម។ នៅជម្រាលភាគខាងត្បូងមាន«ផ្ទាំងថ្មអាន សៀវភៅ» ជាផ្ទះរបស់អ្នកនិពន្ធរាជវង្សណាន យានយានហ្សី(Yan Yanzhi) ជាកន្លែងទេសភាព ចំណាស់បំផុតមួយរបស់ក្រុងគួយលិន។ ស្រះព្រះច័ន្ទអឌ្ឍចន្ទ(Yueyachi) នៅជើងភ្នំគឺជាកន្លែងមួយ ក្នុងចំណោមកន្លែងទេសភាពបុរាណទាំង៨របស់គូយលិន ដែលមានទេសភាពទាំងភ្នំខៀវខ្ចី ទាំង ទឹកថ្លា ដែលគួរឱ្យចាប់អារម្មណ៍៕

ដោយ៖ ចរិយា





