ប្រវត្តិសាស្ត្រ និងវប្បធម៌៖ សារមន្ទីរទីក្រុងគួយលិន (Guilin Museum)
AKP ប៉េកាំងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៥–
គណៈប្រតិភូក្រសួងព័ត៌មាន បន្តដំណើរទស្សនកិច្ចតំបន់ ប្រវត្តិសាស្ត្រ និងវប្បធម៌៖ សារមន្ទីរទីក្រុងគួយលិន (Guilin Museum)។

សារមន្ទីរ Guilin អាគារថ្មីមានទីតាំងនៅផ្លូវPinggui West សង្កាត់Linguiថ្មី ដែលបើកដំណើរការជា សាធារណៈនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានចាត់ទុកជាសារមន្ទីរចំណាត់ថ្នាក់ជាតិថ្នាក់ ទី១នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ ដោយមានទំហំសរុប ៣៤០០០ ម៉ែត្រការ៉េ សារមន្ទីរថ្មីនេះគឺជា កន្លែងបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌ក្រុងគូយលិន ដែលជាសារមន្ទីរដ៏ធំបំផុតមួយក្នុងក្វាងស៊ី។

បច្ចុប្បន្ននេះសារមន្ទីរផ្ទុកនូវវត្ថុបុរាណជិត ៤ ម៉ឺនវត្ថុ ដែលមានថូផ្កាផ្លែព្រះននៃរាជវង្សម៉ង់ អំណោយ ដែលផ្តល់ឱ្យភ្ញៀវបរទេស រូបគំនូរកម្រ និងអក្សរផ្ចង់ពីរាជវង្សម៉ងនិងឈឹង វត្ថុបុរាណប្រវត្តិសាស្ត្រ នៃគូយលិន និងវត្ថុបុរាណវប្បធម៌ជនជាតិភាគតិចនៅក្វាងស៊ី។ សារមន្ទីរមានសាលតាំងពិព័រណិ ចំនួន១២ គឺមានទំហំផ្ទៃដីសរុបប្រហែល ១២០០០ ម៉ែត្រការ៉េ ដោយដាក់តាំងបង្ហាញជាមូលដ្ឋាន ចំនួន ៤ និងការតាំងពិពណ៌ពិសេសចំនួន២ ។ លើសពីនោះក៏មាន មជ្ឈមណ្ឌលអន្តរកម្មមួយ ដែលមានទំហំ ១៤០០ ម៉ែត្រការ៉េ សម្រាប់ការអប់រំអនីតិជន៕
ដោយ៖ ចរិយា





