មន្ត្រីនគរបាលជាតិចំនួន១៥នាក់ចូលរួមកម្មវិធីការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅសាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥--
ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃបានចាត់បញ្ជូនមន្ត្រីនគរបាលជាតិចំនួន១៥នាក់ ក្នុងនោះមកពីអគ្គស្នងការដ្ឋាននគរ
បាលជាតិចំនួន១០នាក់ និងមកពីបណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៥នាក់បានទៅចូលរួមកម្មវិធីការ កសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់ ២០២៥-២០២៧ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅសារធារណរដ្ឋកូរ៉េ។

កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីសុវត្ថិភាពរបស់កម្ពុជា តាមរយៈការសិក្សាស្វែងយល់ពីប្រព័ន្ធកម្រិតខ្ពស់របស់កូរ៉េខាងត្បូងសម្រាប់ការការពារគ្រោះមហន្តរាយ និងគ្រោះអាសន្ន ការពន្លត់អគ្គិភ័យ និងប្រតិបត្តិការជួយសង្គ្រោះនានានៅកម្ពុជា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)
Chann Sotheary TES, [9/7/2025 3:33 PM]





