តំបន់ដ៏ចំណាស់បំផុតមួយក្នុងទីក្រុងប៉េកាំង បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរយ៉ាងសំខាន់
AKP ប៉េកាំង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៥– តំបន់ចាស់បំផុតមួយក្នុងទីក្រុងប៉េកាំង ដែលមានអាយុកាល ៧០០ឆ្នាំ បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយក្នុងទីក្រុង។
ផ្លូវ ណានឡូតូ មានទីតាំងនៅខណ្ឌទុងឈិង (Dongcheng) នៃទីក្រុងប៉េកាំង គឺជាតំបន់ចាស់បំផុតមួយ របស់ទីក្រុង ដែល មានប្រវត្តិជាង៧០០ឆ្នាំហើយ។ ដោយលាតសន្ធឹងប្រវែង៧៨៦ម៉ែត្រពី មហាវិថីវិថី គូសៅខាងកើត (Gulou East Ave.) នៅភាគខាងជើង ទៅ មហាវិថីPing'an នៅភាគខាងត្បូង វាមានផ្លូវ ធំមួយ និងផ្លូវលំនានាដែលត្រូវបានរៀបចំជាទម្រង់ឆ្អឹងត្រី។ ក្នុងកំឡុងរាជវង្សម៉ង និងរាជវង្សឈឹង វា ជាកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់ និងឥស្សរជន ហើយសព្វថ្ងៃនេះវាគឺជាតំបន់វប្បធម៌Hutongដ៏ ល្បីល្បាញជាងគេរបស់ទីក្រុងប៉េកាំង។




ផ្លូវ ណានឡូគូ រក្សាបាននូវទ្រព្យសម្បត្តិស្ថាបត្យកម្មរាជវង្ស ម៉ង និងរាជវង្សឈីង ដូចជាទីធ្លាបួនជ្រុង (Siheyuan)។ ឥឡូវនេះ ផ្លូវ ណានឡូតូ ក៏ជាកន្លែងឆែកអ៊ុនធឺ ណេតដ៏ពេញនិយមនៅក្នុងប៉េកាំង ដែលមានបណ្តុំហាងប្លែកៗ តូបលក់អាហារ និងហាងច្នៃប្រឌិត ដោយផ្តល់ជូននូវមុខម្ហូបដូចជា មីត្រជាក់បែបប្រពៃណីប៉េកាំងហៅថាZhajiangmian ស្ករគ្រាប់តាំងម៉ែ (Tanghulu) និងសិប្បកម្មជាដើម។ វាពិតជាកន្លែងដ៏ល្អឥតខ្ចោះមួយដើម្បីទទួលយកបទពិសោធន៍នៃ ការបញ្ចូលគ្នានៃមន្តស្នេហ៍ទីក្រុងប៉េកាំងចាស់ និងវប្បធម៌ទំនើប៕
ដោយ៖ ចរិយា





