សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរព្រះរាជទានអំណោយដល់ អង្គភាព CMAC ដើម្បី ប្រើ ប្រាស់ក្នុងបុព្វហេតុបោសសម្អាត សំណល់យុទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥--សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោ រពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយ:សម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងបានព្រះរាជទាន អំណោយដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)ដើម្បីប្រើប្រាស់ក្នុងបុព្ធហេតុបោសសម្អាតសំណល់យុទ្ធភ័ណ្ឌសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ហេង រតនាអគ្គនាយកCMAC បានឲ្យដឹងថានៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ដ្រីទាំងអស់ នៃមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា (CMAC) ទូលព្រះបង្គំជាខ្ញុំបានចូលរួមក្នុងព្រះរាជពិ ធី ទទួលព្រះរាជអំណោ យដ៏ថ្លៃថ្លាបំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោ រពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត តាមរយ:សម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងព្រះបរ មរាជវាំង។ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវសេចក្ដីថ្លែង អំណរព្រះមហាករុ ណា ទិគុណ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រ ព្យដ៏ ថ្លៃថ្លាបំផុត ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាត សំណល់យុទ្ធភណ្ឌសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដែលជាមរតក នៃសង្គ្រាម សៀម ឈ្លានពានបូរណភាពទឹកដី កម្ពុជា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ។ព្រមជាមួយនឹងការផ្តល់ការអប់រំយល់ ដឹងពីគ្រោះថ្នាក់ដោយសារសំណ ល់យុទ្ធភណ្ឌសង្រ្គាមដែលបង្ករដោយសង្រ្គាមឈ្លានពាន របស់ទា ហានសៀម ប្រយោជន៍ធានាបាននូវសុខសុវត្ថិភា ពដល់ប្រជាពលរដ្ឋស្លូតត្រង់ភៀសសឹកវិលត្រល ប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ។ ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពស ក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកានិងជាសម្ភារៈ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិ ភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផលលើកកម្ពស់ជីវភាពរស់នៅនិងគាំទ្រការអភិវឌ្ឍន៍ស ហគ មន៍មូលដ្ឋានជាពិសេសគាំទ្រដល់ការងារបន្ទាន់ចំពោះមុខរួមមាន ការផ្តល់ការអប់រំយល់ដឹងពីមីន/ គ្រាប់ជូនប្រជាពលរដ្ឋភៀសសឹក និងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌស ង្គ្រាម ដែលកំពុងស្នាក់នៅជំរុំភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបានឆាប់រហ័សនិងប្រកប ដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ ក៏បានបង្ហាញពីព្រះរាជហឬទ័យ ទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងឯកទេសបោសសម្អាតមីនទាំងអស់នៃអង្គភាពCMAC ដែលកំពុង បំពេញកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកអញ្ជលីប្រណមបួងសួងដល់គុណ បុណ្យព្រះ រតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះម ហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់តាមថែរក្សា និង ប្រោះព្រំ ព្រះសព្វសាធុការពរ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោ រពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាព ល្អបរិបូណ៍ ព្រះរាជបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យា ធិនានា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដខ្មែរជាកូនជាចៅ រស់នៅប្រកបដោយសុ ខសន្ដិភាព និងវឌ្ឍនភាពជានិរន្ដន៍តរៀងទៅ៕



ដោយ៖ប៊ុនរិទ្ធ





