គណៈប្រតិភូក្រសួងព័ត៌មាន បន្តទស្សនកិច្ចតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្បីរបស់ចិន «មហាកំផែងមូ ធានយូ»
AKP ប៉េកាំង ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៥–
គណៈប្រតិភូក្រសួងព័ត៌មាន បន្តទស្សនកិច្ចតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្បីរបស់ចិន « មហាកំផែងមូ ធានយូ (Mutianyu Great Wall)» ដើម្បីសិក្សាស្វែងយល់ពីទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ ។

គណៈប្រតិភូក្រសួងព័ត៌មាន ២៥រូប នាថ្ងៃទី០១ ខែកញ្ញានេះ បានបន្តធ្វើដំណើរសិក្សាស្វែងយល់ទីតាំង និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ប្រទេសចិន « មហាកំផែងមូ ធានយូ (Mutianyu Great Wall)» ដែលមានទីតាំងនៅភូមិមូធានយូ សង្កាត់បូហៃ(Bohai) ខណ្ឌហ្វាយជឿ (Huairou) ទីក្រុងប៉េកាំង គឺមានចម្ងាយ ៧៣ គីឡូម៉ែត្រពីទីប្រជុំជនប៉េកាំង ដែលមាននិយាយថា មួធានយូគី ផ្នែកកំផែងស្រស់ស្អាតបំផុតនៃមហាកំផែង”។

មហាកំផែងមូធានយូមានប្រវែង ៥៤០០ម៉ែត្រ គឺជាផ្នែកវែងជាងគេនៃមហាកំផែងចិន ក៏បានចូលបញ្ជី-កន្លែងទេសភាពល្អចំនួន១៦របស់ទីក្រុងប៉េកាំង ដែរ។ ការសាងសង់មហាកំផែងមូធានយូបានចាប់ផ្តើមនាឆ្នាំ ១៣៦៨ នៅលើទីតាំងដើមនៃកំផែង សាងនៅរាជវង្ស ឈឺខាងជើង ក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍ ស៊ូ តា(Xu Da) ដែលជា មេទ័ពនៅក្រោមស្តេចថាយហ្ស៊ី ថ្វី យ័នជាំង (Zhu Yuanzhang) គឺស្តេចដំបូងនៃរាជវង្សម៉ង។ ផ្នែក នេះគឺជាមហាកំផែងរាជវង្សមីងដ៏សំខាន់ ដែលភ្ជាប់ Gubeikou នៅភាគខាងកើត និង Juyongguan នៅភាគខាងលិច ហើយជាចំណុចយោធាយុទ្ធសាស្ត្រយូរមកហើយសម្រាប់ការការពាររដ្ឋធានី រចនាសម្ព័នមហាកំផែងត្រូវបានថែរក្សាយ៉ាងល្អ ក៏អាចបង្កប់នូវភាពទាក់ទាញបុរាណ និងមានតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌យ៉ាងជ្រាលជ្រៅ៕

ដោយ៖ ចរិយា





