ពិធីពាក់ឯកសណ្ឋានដល់យុវសិស្ស ជាសមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- យុវសិស្ស នៃវិទ្យាល័យ ឈីន លានហាន់ជ័យ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន ៥0នាក់ មានស្រី២២នាក់ក្រោយទទួលបានទទួលការបណ្តុះបណ្តាលមូលដ្ឋាន នូវគោលការណ៍គ្រឹះទាំង របស់ចលនា កម្មវិធី គោលនយោបាយអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពូជា និង មូលដ្ឋានគ្រឹះនៃវិជ្ជាសង្រ្គោះបឋម ការអប់រំសុខភាពផ្លូវចិត្ត- ការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក - ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោករួចហើយត្រូវបាន ពិធីពាក់ឯកសណ្ឋាន ជា សមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជា។
កម្មវិធីក្រោមអធិបតីភាព ឯកឧត្តម ទូច ឆៃ នាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា នាព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៥ នេះ។

មានមតិសំណេះសំណាលជា ក្មួយៗ ជា សមាជិកថ្មី នៃ យុវជន កាកបាទ ក្រហមកម្ពុជាឧត្តម ទូច ឆៃ បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខា និង ឯកឧត្តម នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតែងចង់ដឹងសុខទុក្ខដល់ប្រជាពលរដ្ឋយើងជានិច្ច។


ឯកឧត្តម នាយកសាខា បានធ្វើការណែនាំដល់សមាជិកថ្មីនៃយុវជន កាកបាទ ក្រហមកម្ពុជា ទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ត្រូវជៀស ឲ្យឆ្ងាយពីគ្រឿងញៀន នឹងចូលរួមសកម្មភាពណាដែលមានប្រយោជន៍ដល់សង្គម ដើម្បី ក្លាយជា ធនធាន មនុស្ស ដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ ។
ជាកិច្ចបញ្ចប់ពិធីបគណ:អធិបតី បានបំពាក់ មួក និងកន្សែងជាសញ្ញាសំគាល់និងផ្តល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់ ក្មួយៗ យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ទាំង ៥០ រូប និង ផ្តល់ ឃីត សង្រ្គោះបឋម ជូន លោកនាយកវិទ្យាល័យ ផងដែរ ៕ ដោយ៖ ឆាយ ម៉ុត





