ឯកឧត្តម ហ៊ែល តូនី ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃអាជ្ញាធរទន្លេសាប នាសាលប្រជុំអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។


សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាបថ្មីនេះ ចែកចេញជា ៥ជំពូក មាន១៣មាត្រា ស្របទៅតាមបរិបទនៃកំណែទម្រង់រដ្ឋបាល និងមុខងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា នៃអនុក្រឹត្យលេខ២០អនប្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន និងអនុក្រឹត្យលេខ១១៤ អនប្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង និងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





