កសិករស្រុកមោងឫស្សីពិភាក្សាគ្នាអំពីការរៀបចំចងក្រងជាសហគមន៍កសិកម្មទំនើប
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ថាបានជួបពុកម៉ែបងប្អូនកសិករអ្នកស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ដើម្បីពិភាក្សាគ្នារឿងរៀបចំចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវនៅរដូវកាលខាងមុខនេះ ដោយមានការចុះកិច្ចសន្យាថ្លៃទុកជាមុនច្បាស់លាស់។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា ក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងត្រឡប់មកខេត្តបាត់ដំបងម្តងទៀតនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីបន្តរៀបចំសហគមន៍កសិកម្មទំនើបបន្ថែមទៀត ជូនដល់បងប្អូនកសិករតាមសំណូមពរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងថា ពិតជាសប្បាយចិត្តដែលបានឃើញប្រជាកសិករយើងកាន់តែច្រើនចាប់ផ្តើមយល់ពីអត្ថប្រយោជន៍នៃការរួមជាផលិតជា សហគមន៍កសិកម្មទំនើប និងបានស្ម័គ្រចិត្តជ្រើសរើសការបងបង្កើនផលដែលមានការធានាថ្លៃទុកជាមុនរឹងមាំ ដើម្បីការពារខ្លួនពីហានិភ័យទីផ្សារ៕

ដោយ ណយ នឿន





