ឯកឧត្តម ហ៊ែល តូនី ដឹកនាំសម្របសម្រួលកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងាររបស់អាជ្ញាធរទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥-- នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អាជ្ញាធរទន្លេសាប នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តមអគ្គលេខាធិការ-អគ្គលេខាធិការរង លោកប្រធាន-លោក លោកស្រីអនុប្រធាននាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិបត្តិការ។

សូមជម្រាបជូនថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវរៈចំនួន៣សំខាន់ៗ៖ ទី១. របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ឆ្នាំ២០២៥ របស់នាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិបត្តិការ។ ទី២. ផែនការ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ និងទី៣. ពង្រឹងប្រសិទ្ធភាពការងាររបស់នាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិបត្តិការ។


ក្នុងឱកាសនោះ ឯកឧត្តម ហ៊ែល តូនី ប្រធានអង្គប្រជុំ បានធ្វើការណែនាំឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូល និងភារកិច្ចចំពោះមុខដែលថ្នាក់ដឹកនាំប្រគល់ជូននាយកដ្ឋាន និងជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារដោយយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច និងផែនការសកម្មភាពរបស់ខ្លួនឱ្យទទួលបានជោគជ័យពង្រឹងប្រសិទ្ធភាពការងារបន្តរក្សាសាមគ្គីភាព សុខដុមនីយកម្មក្នុងអង្គភាព៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





