ឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួ២៨ បញ្ចេញបរិមាណសំណល់រាវ ១ ៣៦៦ ៥៦០ ម៉ែត្រគូប ប៉ះពាល់សល់តំបន់ទឹកសា ធារណៈ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥--
គិតត្រឹមឆមាសទី១ឆ្នាំ២០២៥នេះ មន្រ្តីជំនាញ ក្រសួងបរិស្ថាន បានរកឃើញរោងចក្រសហគ្រាស និងអគារពាណិជ្ជកម្មផ្សេងៗ បានបញ្ចេញសំណល់រាវ ចំនួន២៨ កន្លែង ដែលមានការបញ្ចេញបរិមាណសំណល់ប្រមាណជា ១ ៣៦៦ ៥៦០ ម៉ែត្រគូប ប៉ះពាល់ដល់តំបន់ទឹកសាធារណ:។
ជាមួយគ្នានេះ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុននិងរោងចក្រទាំងនោះ បានបញ្ចេញសំណល់រាវ ប៉ះពាល់បរិស្ថាន នៅក្នុង១ខែ មានប្រមាណ ២២៧ ៧៦០ ម៉ែត្រ គូប ក្នុងនោះក្នុង ១ថ្ងៃ មានសំណល់រាវ ប្រមាណ ១១ ៣៨៨ ម៉ែត្រគូប។


សូមបញ្ជាក់ថាក្រុមការងារនៃនអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក៏បានចុះធ្វើអធិការកិច្ច តាមក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ ហើយបានចេញ លិខិតបញ្ញាកែប្រែ និងពិន័យអន្តរការណ៍ឆ្នាំផងដែរ ។ រោងចក្រចំនួន២៨នោះរួមមាន៖ ១.រោងចក្រ Cambodian Noble Taste ជាប្រភេទរោងចក្រកែច្នៃស្ពែកគោ ស្ថិតនៅក្នុងខេត្តព្រះសីហនុ, ២.រោងចក្រ Kubon (Cambodia) Biotechnology Co., Ltd ជារោងចក្រ កែច្នៃផ្លៃឈើគ្រប់ប្រភេទ ស្ថិតនៅខេត្តព្រះសីហនុ , ៣.រោងចក្រ CANGXINLONG FOOD (CAMBODIA) CO.,LTD (ករណីរកឃើញកំហុសថ្មី) ជារោងចក្រកែច្នៃផ្លៃឈើគ្រប់ប្រភេទ ស្ថិតនៅក្នុងខេត្តប៉ៃលិន ,៤.រោងចក្រ Win Ta Garment & Finishing Co., Ltd.ជាប្រភេទរោងចក្របោកគក់ជ្រក់ពណ៌ ស្ថិតនៅក្នុងខេត្តកណ្តាល , ៥.រោងចក្រ CS Tan CO., LTD កែឆ្នៃស្បែកជ្រូក ស្ថិតនៅក្នុងខេត្តព្រះសីហនុ, ៦.រោងចក្រ Sun Plus Ing international Co., Ltd. ជាប្រភេទរោងចក្រកែច្នៃផ្លៃឈើ(ស្វាយ) ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ , ៧.រោងចក្រ ហៅរួយ ដា (ខេមបូឌា) ឯ.ក ជាប្រភេទរោងចក្រកែច្នៃផ្លៃឈើ(ស្វាយ) ស្ថិតក្នុងខេត្តព្រះសីហនុ ,៨. រោងចក្រ Meng Yan Garment Manufactory & Wet Processing LTD. ជាប្រភេទបោកគក់ជ្រក់ពណ៌ ស្ថិតនៅក្នុងខេត្តកណ្តាល ,៩. រោងចក្រ KRR Processing Food Co., Ltd. ជាប្រភេទរោងចក្រ កែច្នៃផ្លៃឈើ(ស្វាយ) ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ,១០.រោងចក្រ Hi Blue ECO Washing Process Co.,Ltd (ករណីរកឃើញកំហុសថ្មី) ជាប្រភេទរោងចក្របោកគក់ជ្រក់ពណ៌ ស្ថិតនៅក្នុងរាជធានីភ្នំពេញ, ១១.រោវចក្រ Yee Woo (Camboida) Garment Ltd ជាប្រភេទរោងចក្រ បោកគក់ ស្ថិតនៅរាជធានីភ្នំពេញ , ១២. រោវចក្រ Yee Woo (Camboida) Garment Ltd រោងចក្រកែច្នៃស្វាយ ស្ថិតនៅក្នុងខេត្តបាត់ដំបង, ១៣. រោងចក្រ បៃ ស៊ីង សេង (ខេមបូឌា) អ៊ិនដាសស្រ្ទី ឯ.ក ប្រភេទរោងចក្រកែច្នៃស្វាយ ស្ថិតនៅក្នុងខេត្តបាត់ដំបង, ១៤.ក្រុមហ៊ុន ហ្យូ ចេង ខេភី ហូលថេល ឯក (កាស៊ីណូខ្ញុំ) កាស៊ីណូ ស្ថិតនៅក្នុងខេត្តកំពត, ១៥.ក្រុមហ៊ុន ហ្យូ ចេង ខេភី ហូលថេល ឯក (កាស៊ីណូខ្ញុំ) កាស៊ីណូ ស្ថតិនៅក្នុងខេត្តកណ្តាល, ១៦. ក្រុមហ៊ុន ព្រីន៤ កាស៊ី ស្ថិតនៅខេត្តកណ្តាល, ១៧.រោងចក្រ Tak sun Processing Co., Ltd. ទទួលសេវាសម្អាតសំណល់រាវ ស្ថិតនៅរាជធានីភ្នំពេញ, ១៨. រោងចក្រ ZHONGBAO (CAMBODIA) FOOD SCIENCE & TECHNOLOGY CO., LTD.ជាប្រភេទរោងចក្រកែច្នៃផ្លែឈើ ស្ថិតនៅខេត្តកំពង់ស្ពឺ ,១៩. រោងចក្រ Boeung Ket Planting & Industrial Co., Ltd ជាប្រភេទរោងចក្រដំណាប់ស្វាយ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ២០.រោងចក្រ GUOWANG STATE (CAMBODIA) FOOD CO., LTD. កែច្នៃផ្លែឈើ (ស្វាយ ចេក ខ្នុរ) ស្ថិតនៅក្នុងខេត្តព្រះសីហនុ, ២១.រោងចក្រ FOUR SEASOBS FOOD TASTE Co., Ltd ដំណាប់ស្វាយ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឹ, ២២.កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន កសិដ្ឋានចិញ្ចឹមជ្រូក ស្ថិតនៅក្នុងខេត្តកំពត ,២៣. កាស៊ីណូ Pailin Trapaing កាស៊ូណូ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ , ២៤.កាស៊ីណូ Grand Golden.,Ltd ជាប្រភេទកាស៊ីណូ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ, ២៥.កសិដ្ឋានចិញ្ចឹមជ្រូក ព្រំ សំណាង ចិញ្ចឹមជ្រូក ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ២៦. រោងចក្រ Musk (Cambodia) Import Export Co., Ltd. ប្រភេទរោងចក្រកែច្នៃស្បែកគោ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ២៧. រោងចក្រស្វាយ SHINUO YA FOOD (CAMBODIA) CO., LTD ប្រភេទផលិតដំណាប់ស្វាយ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និង២៨.រោងចក្រ YORKMARS (CAMBODIA) GARMENT MFG CO., LTD. កាត់ដេរ និង ស្ថិតនៅរាជធានីភ្នំពេញ៕




ដោយ៖ ប៊ុនរិទ្ធ,ប្រភព៖ ក្រសួងបរិស្ថាន





