ប្រជុំបូកសរុបលទ្ធផលការងារបណ្តុះបណ្តាលខេត្តកំពង់ឆ្នាំង ឆមាសទី១ឆ្នាំ២០២៥ និង លើកទិសដៅ អនុវត្តបន្ត
AKP កំពង់ឆ្នាំង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥-- លោក ឈិន សេងងួន អភិបាលរងខេត្ត និង ជាប្រធានគណៈកម្មាធិការបណ្តុះបណ្ដាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមបើកកិច្ចប្រជុំស្ដីពីបូកសរុបការងារវគ្គបណ្ដុះបណ្ដាលឆមាសទី១ឆ្នាំ២០២៥ និង លើកទិសដៅ អនុវត្តបន្ត នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីជាប្រធានគណៈកម្មាធិការបណ្តុះបណ្ដាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិក សមាជិការ នៃគណ:កម្មាធិការបណ្តុះបណ្តាលខេត្ដជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកសនោះលោក ឈិន សេងងួន បានមានប្រសាសន៍ថា ការងារក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងពិនិត្យវឌ្ឍនភាពការងារដែលកំពុងអនុវត្ត រួមទាំងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ធ្វើយ៉ាងណាធានាឱ្យការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ។ យើងគ្រោងនឹងរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីៗ ដល់មន្ត្រីទទួលបន្ទុក នៅតាមស្ថានីយជញ្ជីងអចល័តទូទាំងប្រទេស ឱ្យទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសំដៅរួមចំណែកពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ទន្ទឹមនឹងនេះលោកបានបន្តថា លេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គ្រោងនឹងរៀបចំវគ្គបណ្ដុះបណ្ដាលវគ្គខ្លីៗ ដល់មន្ត្រីទទួលបន្ទុក នៅតាមស្ថានីយជញ្ជីងអចល័តទូទាំងប្រទេស ឱ្យទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសំដៅរួមចំណែកពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា បន្តពង្រីកការផ្សព្វផ្សាយអំពីរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់មន្ត្រីរាជការ តាមក្រសួងស្ថាប័ន បន្តជំរុញការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ប្រកបដោយភាពប្រទាក់ក្រឡាគ្នា សិក្សារៀបចំ និងបង្កើតក្រុមការងារសម្របសម្រួលចុះបញ្ជីចល័តនៅតាមទីប្រជុំជន ផ្សារ និងបន្តពង្រឹងព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស.ដែលជាការចាំបាច់បំផុត។ លទ្ធផលការងារដែលសម្រេចបានរយៈពេលកន្លងមកនឹងក្លាយជាកម្លាំងចលករជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ សំដៅរួមចំណែកដល់ការអនុវត្តឱ្យបានជោគជ័យលើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងបន្តផ្ដល់សេវាសាធារណៈដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់៕

ដោយ៖ បៃ ស៊ីថុន





