សម្តេចតេជោ៖ សាររបស់ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ --
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសាររបស់ លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដែលបង្ហាញកាន់តែច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។
នៅលើបណ្តាញសង្គមផ្លូវការនាយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោបានសរសេរថា
«មុននេះ ថាក់ ស៊ីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។ »
សម្តេចតេជោបានបន្តទៀតថា «ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ ស៊ីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។
សម្តេចប្រធានព្រឹទ្ធសភាបានបន្ថែមទៀតថា ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន ថាក់ ស៊ីន ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ។




ដោយ នីកា





