អ្នកនាំពាក្យក្រសួងការបរទេស៖កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីតបតចំពោះថៃធ្វើមកលើកម្ពុជានោះឡើយ
AKP ភ្នំេពញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ --
កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីតបតចំពោះថៃធ្វើមកលើកម្ពុជានោះឡើយ ដោយកម្ពុជាបានជូន ដំណឹងត្រឹមត្រូវទៅថៃ អំពីការទម្លាក់កម្រិតទំនាក់ទំនងនៅត្រឹមលេខាការទូតទី២ ខុសពីថៃ ដែលមិនបានជូនដំណឹងកម្ពុជាឡើយ។នេះបើតាមឯកឧត្តមជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើសន្និសីទសារព័ត៌មា នជុំវិញហេតុការណ៍ផ្ទុះអាវុធ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ខណៈថៃជាអ្នកបើកការបាញ់ប្រហារ ឈ្លានពានមុនមកលើកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះ «ការប្រព្រឹត្តការអនុវត្តរបស់រដ្ឋាភិបាលថៃ ក្នុងការទម្លាក់ កម្រិតទំ នាក់ទំនងទាំងពីរនេះ ក៏មិនបានធ្វើឲ្យបានសមស្របទៅតាមទម្លាប់អនុវត្តជាអន្តរជាតិ ដែលមានកំណត់នៅក្នុងសន្ធិសញ្ញាទីក្រុងវ្យែន ស្តីពីទំនាក់ទំនងការទូត។ ពោលគឺរដ្ឋាភិបាលថៃ បានធ្វើការប្រកាសជាសាធារណៈអំពីការទម្លាក់កម្រិតទំនាក់ទំនងការទូតនេះ ក៏ប៉ុន្តែពុំបា នជូនព័ត៌មានជាផ្លូវការតាមរយៈកំណត់ទូតមកក្រសួងការបរទេស កម្ពុជានោះទេ។ គោលដៅដែលគាត់ធ្វើក៏មិនមានអង្គហេតុ និងអង្គច្បាប់ ហើយរបៀបអនុវត្តក៏មិ នស្របតាមគោលការណ៍អន្តរជាតិដែរ»។ឯកឧត្តមបានបន្តថា ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចទំនាក់ទំនងកម្រិតការទូត រវាងប្រទេសទាំងពីរ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ ។ យើងពុំមានជម្រើសអ្វីក្រៅពី ឆ្លើយតបនូវអ្វីដែលរដ្ឋាភិបាលថៃបានប្រព្រឹត្តចំពោះយើងឡើយ ក៏ប៉ុន្តែយើងបានជូនព័ត៌មាន ដែលត្រឹមត្រូវតាមរយៈកំណត់ទូតរបស់ក្រសួងការបរទេស ទៅកាន់ភាគីថៃ»។

សូមជម្រាបដែរថា សន្និសីទសារព័ត៌មាននេះ រៀបចំឡើងបន្ទាប់ពីមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។គួរំលឹកថា ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដូចជាកាសែត The Nation នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា «ថៃបានសម្រេច ចិត្តទម្លាក់ កម្រិតការទូតជាមួយកម្ពុជាដោយ កោះហៅ ឯកអគ្គរាជទូតថៃពីកម្ពុជា និងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក»។


ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅ ស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា។ការប្រកាសបណ្តេញមន្រ្តីទូតថៃ ធ្វើឡើងបន្ទាប់ពីភាគីថៃបានកោះហៅឯកអគ្គរាជទូតរប ស់ខ្លួនត្រ ឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេ សគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន។ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថាជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើភាគីកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយប ញ្ហាតាម រយៈកិច្ចសន្ទនា និងបានជ្រើសរើសយកការប្រឈមមុខដាក់គ្នាជំនួសវិញ៕
ដោយ៖ ប៊ុនរិទ្ធ





