ឯកឧត្តម ជា ធីរិទ្ធិ៖ សម្តេចតេជោនៅកម្ពុជា និង កំពុងរួមចំណែកបញ្ជាកងទ័ព
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាបាន គូសបញ្ជាក់ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាមិនបានរត់ទៅណា ពោលគឺសម្តេចកំពុងរួម ចំណែកក្នុងការបញ្ជាកងទ័ពជាមួយនាយករដ្ឋមន្ត្រី។ឯកឧត្តម អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានសរសេលើបណ្តាញ សង្គមនៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥យ៉ាងដូច្នេះថា៖«សម្តេចតេជោ នៅកម្ពុជាកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងកង កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរសៀមឈ្លានពាន។ លោកមិនរត់ទៅណាទេ»។លោក ជា ធីរិទ្ធិ អ្នកនាំពាក្យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាក៏ បានប្រកាសទាត់ចោលការចុះ ផ្សាយរបស់សារព័ត៌មានថៃ ដែលថាសម្តេច ហ៊ុន សែន ចាកចេញពីប្រទេសកម្ពុជាទៅប្រទេសចិន៕

ដោយ៖ប៊ុនរិទ្ធ





