មន្ត្រីជំនាញចម្រុះបន្តចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥--កាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៥ លោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់វាលក្រោមនិងកំម្លាំងបញ្ជាការកងពលតូចលេខ៧០ចុះទប់ស្កាត់នឹងបង្រ្កាបបទល្មើសជលផលនៅចំណុចបឹងវៀន បឹងក្រចៅនិងអាញាស្ថិតនៅភូមិសាស្រ្តឃុំចុងដូងស្រុកបារាយណ៍ខេត្តកំពង់ធំជាលទ្ធផលអនុវត្តបាន២ករណីដោយបានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷១.របាំងសាច់អួនក្រឡាញឹកចំនួន០២របាំងប្រវែង៧៥ម៉ែត្រឡុក២គ្រឿងលូ២មាត់ បង្កោល៥៨ដើម។ ២.លបប្រើស១០០ចំនួន៤៨ខ្សែ ស្មើនឹង៧៣០លបនិងចាក់លែងត្រីស្រស់ចម្រោះមួយចំនួនចូលទន្លេវិញ។

នៅថ្ងៃជាមួយគ្នានេះដែរលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤)សហការជាមួយ កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំ ពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងផ្តៅឃុំពាមបាងនិង ចំណុច រលំទ្រុង ឃុំសព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន ០១ករណីដោយបានរុះរើកាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទខុសច្បាប់ នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៣របាំងប្រវែង៣០០ម៉ែត្រឡុកស្បៃមុងចំនួន៧គ្រឿង លូស្បៃមុងចំនួន១៤មាត់ បង្គោលឈើចំនួន២៩០ដើម។

លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមចូលរួមជាមួយក្រុមចម្រុះទីបញ្ជាការស្រាល(យោធភូមិភាគទី៤)តំបន់ប្រតិបត្តិការសឹករងកំពង់ធំបានរួមសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម និងកងទ័ពជើងទឹកវាយលើគោកបានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុច អ្នកតាក្របីលឿន ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជាលទ្ធផលអនុវត្តបានចំនួន០២ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷១.របាំងសាច់អួនក្រឡាញឹក៣របាំង ប្រវែង៥៥០ម៉ែត្របង្គោលចំនួន៣០០ដើមសាច់ឡុកចំនួន៦គ្រឿង លបលូចំនួន៦មាត់។ ២.របាំងស្បៃមុងចំនួន០២របាំងប្រវែង៨០ម៉ែត្របង្គោលចំនួន៦០ដើមសាច់ឡុកចំនួន០៤គ្រឿង លូស្បៃមុងចំនួន៤មាត់និងចាក់ព្រលែងកូនត្រីចម្រុះមួយចំនួនចូលទន្លេវិញ។

លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំកម្លាំងសហគមន៍នេសាទបឹងប្រសាន ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងសន្ទូង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំង ប្រវែង២៨០ម៉ែត្រ ឡុកចំនួន៣គ្រឿង លូចំនួន៣មាត់បង្គោលចំនួន១២៥ដើមនិងបានចាក់ព្រលែងត្រីស្រស់មួយចំនួនចូលទន្លេវិញ៕

ដោយ៖ ស៊ុម វណ្ណា





