សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តអភិឌ្ឍន៍វិស័យសង្គមកិច្ច ឆ្នាំ២០២៤-២០២៨
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី ក្នុងការរៀបចំផែនការ និង របាយការណ៍ ដល់មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយសិក្ខាសាលានេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៥។

សិក្ខាសាលានេះមានគោលបំណងចំនួន៤៖ ទី១. ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ ឱ្យបានកាន់តែទូលំទូលាយជូនដល់មន្ត្រីសង្គមកិច្ចនៅតាមនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង។ ទី២. បណ្តុះបណ្តាលពង្រឹងសាមគ្គីភាពមន្ត្រីក្នុងការរៀបចំផែនការ និងរបាយការណ៍។ ទី៣. ពង្រឹងសមត្ថភាពមន្ត្រីក្នុងការប្រមូលទិន្នន័យដោយផ្អែកលើម៉េតា ទិន្នន័យនៃសូចនាកររបស់ក្រសួង និងទី៤. បញ្ជ្រាបការយល់ដឹងអំពីសូចនាករកិច្ចការពារកុមារដែលមានក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ (CPIMS)។


សិក្ខាសាលានេះក៏មានការចូលរួមពីប្រធាននាយកដ្ឋានអនុប្រធានាយកដ្ឋាន ប្រធាន ការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រី ដែលមានចំនួនសរុប៧៥រូប មកពីនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





