មន្ត្រីខ័ណ្ឌរដ្ឋបាលជនផលកំពង់ធំសហការជាមួយកម្លាំងចម្រុះបន្តចុះត្រួតពិនិត្យបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥--កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមបានចូលរួមជាមួយលោកវីរៈសេនីយ៍ទោ ស៊ុន ណារិនប្រធានទីបញ្ជាការស្រាល យោធភូមិភាគទី៤តំបន់ប្រតិបត្តិការសិករងកំពង់ធំ បានសហការជាមួយ សមត្ថកិច្ចបរិស្ថានឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកទាល់ ឃុំផាត់សណ្តាយស្រុកកំពង់ស្វាយខេត្តកំពង់ធំជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់រួមមាន÷របាំងសាច់អួនក្រឡាញឹក៣របាំងប្រវែង៤៥០ម៉ែត្រ បង្គោលចំនួន២៥០ដើម សាច់ឡុកចំនួន៦គ្រឿង លបលូចំនួន៦មាត់និងចាក់ព្រលែងកូនត្រីចម្រុះទម្នន់ជិត១០គីឡូក្រាមចូលទៅលើវិញ។

នៅថ្ងៃជាមួយគ្នានេះដែរសង្កាត់រដ្ឋបាលជលផលស្ទោងដឹកនាំកម្លាំងសហគមន៍នេសាទស្ពានគ្រងនិងសហគមន៍នេសាទនាងនយតាពីសាមគ្គីស្វាយអៀ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុច អាងទឺកសំព័រ ឃុំចំណាក្រោម ស្រុកស្ទោងជាលទ្ធផលអនុវត្តបាន១ករណី ដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងសាច់អួនក្រឡាញុឹចំនួន៧ របាំងប្រវែង១៤០០ម៉ែត្រ ឡុកចំនួន៧គ្រឿង លបចំនួន៧មាត់បង្គោលចំនួន១៤០ដើមនិងបានចាក់លែងត្រីទំងន់១៥គីឡូក្រាម។

សង្កាត់រដ្ឋបាលជលផលពាមបាងបានចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំ ពាមបាង ស្រុក ស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និង បង្ក្រាបបទល្មើសនេសាទ នៅចំណុច ជ្រោយធំនិងចំណុចបាទាល់ ឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំជាលទ្ធផលអនុវត្តបាន ០២ ករណីដោយបានរុះរើ កាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷១-របាំងស្បៃមុងចំនួន៦របាំងប្រវែង៤៩០ម៉ែត្រឡុកស្បៃមុងចំនួន៧ គ្រឿង លូស្បៃមុងចំនួន៩មាត់ បង្គោលឈើចំនួន ៤៦០ ដើមបានចាក់លែងត្រីចម្រុះទម្ងន់ ១៥ គីឡូក្រាមចូលទន្លេវិញ។២-របាំងសាច់អួនក្រឡាញឹកចំនួន០១របាំងប្រវែង២៧០ម៉ែត្រឡុកសាច់អួនចំនួន៣គ្រឿង លូសាច់អួនចំនួន ៦ មាត់ បង្គោលឈើចំនួន២៣០ដើម។

សង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក)បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះចុះបង្ក្រាបបទល្មើសជលផលនៅចំណុចខាងលិចភូមិទួលតាមុំ,សានស្រី,ដៃវែង,បឹងផ្ទោលនិងអូលួស្ថិតក្នុងភូមិសាស្រ្តឃុំទ្រៀល ស្រុកតាំងគោកខេត្តកំពង់ធំជាលទ្ធផលអនុវត្តបាន០២ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷១-របាំងសាច់អួនក្រឡាញិកចំនួន០៣របាំងប្រវែង២១៣ម៉ែត្រឡុក០៣គ្រឿងលបលូ០៦មាត់។២-របាំងស្បៃមុងចំនួន០១របាំងប្រវែង៥៧ម៉ែត្រឡុក០១គ្រឿងលបលូ០១មាត់បង្គោល១៥៣ដើមនិងបានចាក់លែងត្រីចម្រុះទំងន់១០ចូលបឹងធម្មជាតិវិញ៕

ដោយ៖ ស៊ុម វណ្ណា





