កម្លាំងចម្រុះខេត្តមណ្ឌលគិរីបានចុះបង្ក្រាបទីតាំង អនឡាញ (តំបន់C) ឃាត់ខ្លួនមនុស្ស១៤៩នាក់ ស្មើ១៣សញ្ជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ -- កម្លាំងចម្រុះខេត្តមណ្ឌលគិរីបានចុះបង្ក្រាបទីតាំង អនឡាញ (តំបន់C) ដោយបានឃាត់ខ្លួនជនសង្ស័យ១៤៩នាក់ ស្មើនឹង១៣សញ្ជាតិ។នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបទីតាំង អនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងបានឃាត់ខ្លួនមនុស្សក្នុងទីតាំងខាងលើសរុបចំនួន ១៤៩នាក់ (ស្រី ៣១នាក់) ស្មើនឹង ១៣សញ្ជាតិ រួមទាំងបានដកហូតវត្ថុតាង មានដូចជា កុំព្យូទ័រ ទូរសព្ទ និងសម្ភារពាក់ព័ន្ធមួយចំនួន៕



ដោយ៖ ប៊ុនរិទ្ធ





