ការលើកទឹកចិត្តឱ្យសហគ្រាសមកពីបណ្តាប្រទេសអាស៊ានបង្កើតក្រុមរួមគ្នាជាមួយសហគ្រាសចិន ដើម្បីចូលរួមការប្រកួតការប្រកួតសម្ព័ន្ធកំពូលស្តីពី AI ផ្តល់សមត្ថភាពដល់ឧស្សាហកម្មនានាបើកដំណើរការនៅ ក្វាងស៊ី ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ -- នៅក្នុងពិធីបើកសម្ពោធការប្រកួតសម្ព័ន្ធកំពូលស្តីពី AI ផ្តល់សមត្ថភាពដល់ឧស្សាហកម្មនានា(AI Empowers All Industries Super League) ក្រោមប្រធានបទ “AI ក្វាងស៊ី AI ចិន AI អាស៊ាន" បានបើកដំណើរការនៅក្រុងណាននីង ខេត្ដក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានលើកទឹកចិត្តឱ្យសហគ្រាសមកពីបណ្តាប្រទេសអាស៊ានបង្កើតក្រុមរួមគ្នាជាមួយសហគ្រាសប្រទេសចិន ដើម្បីចូលរួមការប្រកួតការប្រកួតសម្ព័ន្ធកំពូលស្តីពី AI ផ្តល់សមត្ថភាពដល់ឧស្សាហកម្មនានាបើកដំណើរការនៅក្វាខេត្ដក្វាងស៊ី ប្រទេសចិន។

ក្នុងការប្រកួតលើកនេះ បែងចែកជាបីប្រភេទ រួមមាន ការប្រកួតច្នៃប្រឌិតស្តីពី "កាលៈទេសៈនានា" ការប្រកួតដែលឧស្សាហកម្មកំណត់ប្រធានបទ “ការផ្តល់រង្វាន់សម្រាប់ដោះស្រាយបញ្ហាពិបាក" និងការប្រកួតស្តីពី “ទាំងអស់គ្នាច្នៃប្រឌិត AI” ដែលប្រជាជនទាំងអស់អាចចូលរួមបាន។ ក្នុងដំណាក់កាលដំបូង នឹងចេញផ្សាយការប្រកួតចំនួន ៩ រួមមានរថយន្ត វប្បធម៌ និងទេសចរណ៍ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន សុខភាពវេជ្ជសាស្ត្រ កសិកម្ម ការត្រួតពិនិត្យទីផ្សារ ការប្រកួតកីឡាអេឡិចត្រូនិច ការច្នៃប្រឌិតធនធានមនុស្សឆ្លងព្រំដែន និងសន្តិសុខ។
សម្រាប់នៅពេលអនាគត នឹងរៀបចំការប្រកួតគ្រប់វិស័យ និងបរិបទផ្សេងទៀត ដោយផ្តោតលើការរួមបញ្ចូលឱ្យស៊ីជម្រៅនូចបញ្ញាសិប្បនិម្មិត(AI)និងឧស្សាហកម្មសំខាន់ៗ ដើម្បីជំរុញការប្រមូលផ្តុំធនធានប្រកបដោយភាពច្នៃប្រឌិត និងការផ្លាស់ប្តូរលទ្ធផល លើកកម្ពស់ការតភ្ជាប់ដើមទុនជាមួយគម្រោង បណ្តុះក្រុមហ៊ុនបញ្ញាសិប្បនិម្មិតកំពុងរីកចម្រើនសម្រាប់ទីផ្សារអាស៊ាន និងការបង្កើតប្រព័ន្ធអេកូឡូស៊ីថ្មីសម្រាប់ការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ក្នុងពិធីបើសម្ពោធប្រារព្ធឡើងនៅទីក្រុងណាននីង ដែលជាទីតាំងសំខាន់ ក្នុងប្រទេសចិន ក៏បានរៀបចំនៅទីក្រុងប៉េកាំង សៀងហៃ ហាំងចូវ សិនជិន តំបន់រដ្ឋបាលពិសេសហុងកុង បាងកក ប្រទេសថៃ និងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី(ទីតាំងសាខា)ជាមួយគ្នាផងដែរ។ នៅនឹងកន្លែងពិធីបើកសម្ពោធ បានដំណើរការការប្រកួតច្នៃប្រឌិតស្តីពី"កាលៈទេសៈនានា" នឹងផ្តោតអាទីភាពដល់ការដោះស្រាយបញ្ហាអនុវត្តបច្ចេកវិទ្យាវៃឆ្លាតសិប្បនិម្មិតក្នុងឧស្សាហកម្មសំខាន់ៗទាំង17ប្រភេទ ដូចជារថយន្ត កសិកម្មនិងជនបទ វប្បធម៌និងទេសចរណ៍ ការអប់រំ វេជ្ជសាស្រ្ត ហិរញ្ញវត្ថុ ការដឹកជញ្ជូន ពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ ការងារសង្គម សន្តិសុខ ការត្រួតពិនិត្យទីផ្សារ ឧតុនិយម កីឡា លំនៅដ្ឋាននិងសំណង់នៅក្រុងនិងជនបទ សហគ្រិននិងការច្នៃប្រឌិតរបស់ធនធានមនុស្សឆ្លងដែន ការប្រើប្រាស់ក្នុងជីវភាពជាដើម។ ការប្រកួតដែលឧស្សាហកម្មកំណត់ប្រធានបទ"ការផ្តល់រង្វាន់សម្រាប់ដោះស្រាយបញ្ហាពិបាក" នឹងផ្តល់"បញ្ជីបញ្ហាពិបាក" អំពីបញ្ហាសំខាន់ដែលរំខាន់រឹតការអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីដោះស្រាយបញ្ហាពិបាកបច្ចេកទេសដែល"រឹតក"មួយ ចំនួន។ រីឯការប្រកួតស្តីពី"ទាំងអស់គ្នាច្នៃប្រឌិត AI "នឹងលើកទឹកចិត្តឱ្យប្រជាជនទាំងអស់គ្នាចួលរួមការប្រើប្រាស់ AIដោយសកម្ម នឹងបើកចំហចំពោះមហាជនសង្គម ដើម្បីស្វែងរកកាលៈទេសៈអនាគតដែលមានAIផ្តល់សមត្ថភាពក្នុងឧស្សាហកម្មនានា។
ក្នុងពិធីសម្ពោធនេះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិកនៃក្រុមប្រធានវាយតម្លៃនៃការប្រកួតលើនេះ លោក Shen Xiangyang ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហុងកុង និងបណ្ឌិតសភាចារ្យនៃបណ្ឌិតសភាវិស្វកម្មជាតិសហរដ្ឋអាមេរិក លោក Wen Yonggang បណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិស្វកម្មសិង្ហបុរី និងជាសាស្រ្តាចារ្យដែលផ្តល់កិត្តិយសដោយសាកលវិទ្យាធិការនៅសាកលវិទ្យាល័យបច្ចេកទិទ្យាអាស៊ីអគ្នេយ៍ សិង្ហបុរី លោក Qi Xiangdong អនុប្រធាននៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រុបQiAnXin លោកLiu Qingfeng ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវជាតិវិស្វកម្មដោះស្រាយសំឡេងនិងព័ត៌មានភាសា ប្រធានក្រុមប្រឹក្សាភិបាល iFLYTEK និង លោក Ye Zhenzhen ប្រធានក្រុមប្រឹក្សាភិបាលនៃវែបសាយប្រជាជន និងជាប្រធានមន្ទីរពិសោធន៍សំខាន់ជាតិនៃការយល់ដឹងអំពីខ្លឹមសារផ្សព្វផ្សាយ ក៏បានថ្លែងសន្ទរកថាលើប្រធានបទដូចជា "ការច្នៃប្រឌិតនិងពិចារណាក្នុងយុគសម័យ ម៉ូដែលធំ", “និម្មិតនិងការពិតរួមជាមួយគ្នា ឆ្ពោះទៅអនាគតបៃតង”, “កូនភ្លោះឌីជីថល(Digital Twin)ជួយអាស៊ានអនុវត្តន៍ AI ប្រកបដោយនិរន្តរភាព", "បញ្ញាសិប្បនិម្មិតបើកជំពូកថ្មី សន្តិសុខជាមូលដ្ឋានគ្រឹះ", “ការដោះលែងផលិតកម្ម និងការស្រមើលស្រមៃ - ការកសាងប្រព័ន្ធអភិវឌ្ឍន៍សហគ្រិន និងភាពច្នៃប្រឌិតបញ្ញាសិប្បនិម្មិត" និង "ចាប់ដៃជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទទួលផលប្រយោជន៍រួមគ្នាពីបញ្ញាសិប្បនិម្មិត" ជាដើម។
ជាមួយគ្នានេះ "ផែនការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតសកល" ដែលផ្តួចផ្តើមដោយប្រទេសចិនបានក្លាយជារបៀបវារៈរបស់អង្គការសហប្រជាជាតិ។ ក្វាងស៊ី បានរៀបចំការប្រកួត សម្ព័ន្ធកំពូល AI លើកនេះ សម្រាប់ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន និងការកសាងសហគមន៍វាសនារួមក្នុងវិស័យឌីជីថលចិន-អាស៊ានជាមួយគ្នា ដែលនេះគឺជាវិធានការជាក់ ស្តែងសម្រាប់អនុវត្តន៍របៀបវារៈរបស់អង្គការសហប្រជាជាតិ។
លោក Ye Zhenzhen បានណែនាំថា យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Stanford នៅសហរដ្ឋអាមេរិក បានបង្ហាញថា នៅលើពិភពលោក សរុបមានភាសាដែលប្រើប្រាស់ជាង ៧ ០០០ ប៉ុន្តែមានតែភាសាប្រហែល 5% ប៉ុណ្ណោះ ដែលមានទិន្នន័យក្នុងគេហទំព័រជាភាសាពាក់ព័ន្ធ។ នេះបាននាំឱ្យភាសាជាង 95% ត្រូវបានបំភ្លេចដោយម៉ូដែលធំ នៅពេលដែលទិន្នន័យទទួលការបណ្តុះបណ្តាលពីបញ្ញាសិប្បនិមិត្តកំពុងទាញយកទិន្នន័យក្នុងបណ្តាញទាំងមូល។ លោកបានលើកឡើងថា ដូចជា ភាសាឡាវ ខ្មែរ និងភូមាមិនអាចធ្វើអន្តរកម្មដោយប្រសិទ្ធភាពនៅក្នុងChatGPT បាន ដែល នេះបានបញ្ហាញថា ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ការការពារភាពចម្រុះនៃអរិយធម៌របស់មនុស្សជាតិ គឺជាកិច្ចការសំខាន់ត្រូវធ្វើជាបន្ទាន់ ។

ក្រុមការងាររបស់លោក Ye Zhenzhen បានធ្វើការសាកល្បងជាក់ស្តែង ហើយបានរកឃើញថា តម្លៃនៃការប្រើប្រាស់ ChatGPT ដោយភាសាចិនប្រៀបធៀបនឹងភាសាអង់គ្លេសនឹងខ្ពស់ ៣១% ហើយភាសាវៀតណាមខ្ពស់ជាងភាសាអង់គ្លេស 49% រីឯតម្លៃនៃភាសាឡាវខ្ពស់ជាងភាសាអង់គ្លេស ៦.៥៤ ដង។ លោក Ye Zhenzhen បានបញ្ជាក់ថា៖ «ការប្រើប្រាស់នៃបញ្ញាសិប្បនិមិ្មតជាភាសាតូចៗបានប្រឈមនឹងការលំបាកជាច្រើន នេះបានបញ្ជាក់បន្ថែមទៀតអំពីតម្លៃនិងសារៈសំខាន់ក្នុងការសហការជាមួយដៃគូអាស៊ានដោយគ្រប់ជ្រុងជ្រោយក្នុងការប្រកួតលើនេះ។ យើងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាសា និងគ្រប់អារ្យធម៌ មិនថាមានអ្នកប្រើប្រាស់ប៉ុន្មាន ក៏ដោយ សុទ្ធតែត្រូវមានសំឡេងផ្ទាល់ខ្លួននៅក្នុងពិភពលោកគណនា។ យើងត្រូវតែថ្នាក់ថ្នមជនជាតិទាំងអស់ ថ្នាក់ថ្នមភាសាទាំងអស់ និងថ្នាក់ថ្នមអរិយធម៌ទាំងអស់។ នេះគឺជាទស្សនៈនៃការប្រកួតសម្ព័ន្ធកំពូល AI លើកនេះនៅខេត្ដក្វាងស៊ី គឺ៖ AI For All។»
លោកជឿថា ការប្រកួតសម្ព័ន្ធលើកនេះប្រាកដជានឹងក្លាយជាព្រឹត្តិការណ៍និមិត្តរូបមួយនៅក្នុងកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិមិ្មតរវាងចិន-អាស៊ាន។ ជឿជាក់ថា គ្រប់កាលៈទេសៈអនុវត្តអាចប្រើប្រាស់បច្ចេកវិទ្យា AI រាល់បញ្ហាពិបាកបច្ចេកទេសនឹងមានមនុស្សប្រកបទេពកោសល្យមកដោះស្រាយ ហើយរាល់ចក្ខុវិស័យនាពេលអនាគតនឹងជម្រុញការកម្លាំងច្នៃប្រឌិត។
បើតាម Ye Zhenzhen បច្ចុប្បន្ននេះ យើងបានចូលក្នុងយុគសម័យនៃបញ្ញាសិប្បនិមិ្មត នេះគឺជាសម័យកាលល្អបំផុតសម្រាប់ការប្រើប្រាស់AI ដើម្បីច្នៃប្រឌិត និងបង្កើតឱកាសអភិវឌ្ឍន៍ថ្មីៗ។ ក្វាងស៊ី កំពុងស្ថិតក្នុងដំណាក់កាលសំខាន់សម្រាប់ចាប់ផ្តើមអភិវឌ្ឍន៍ បានឈានចូលដំណាក់កាលអភិវឌ្ឍន៍ល្អបំផុតក្នុងប្រវត្តិសាស្ត្រ កំពុងចាប់យកយ៉ាងសកម្មនូវឱកាសសំខាន់ៗ ដែលប្រទេសចិននឹងអនុវត្តន៍ “ផែនការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតសកល” ជាដើមដើរតួនាទីរបស់ក្វាងស៊ី ដែលជាតំបន់ឈានមុខគេនិងជាបង្អួចសម្រាប់ការបើកចំហនិងកិច្ចសហប្រតិបត្តិការរបស់ចិនចំពោះអាស៊ាន ហើយពង្រឹងកិច្ចសហប្រតិបត្តិការនៅវិស័យបញ្ញាសិប្បនិម្មិតជាមួយបណ្តាប្រទេសអាស៊ាន ហើយលើកកម្ពស់បញ្ញាសិប្បនិម្មិតផ្តល់សមត្ថភាពដល់ឧស្សាហកម្មនានា។
សូមជម្រាបជូនថា តម្លៃនៃ AI គឺត្រូវគេអនុវត្តន៍ និងប្រើប្រាស់ ត្រូវតែនាំយកបច្ចេកវិទ្យាចេញពីមន្ទីរពិសោធន៍ ហើយរួមបញ្ចូលក្នុងខ្សែសង្វាក់ឧស្សាហកម្ម។ ភាពរស់រវើកនៃ AI គឺការបើកចំហនិងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរនិងតភ្ជាប់ទីផ្សារររវាងប្រទេសចិននិងអាស៊ានគឺជាវេទិកាសម្រាប់ការច្នៃប្រឌិតដ៏ធំបំផុត។ បេសកកម្មរបស់ AI គឺផ្តល់ផលប្រយោជន៍និងភាពងាយស្រួលដល់ប្រជាជន ត្រូវតែធ្វើឱ្យប្រជាជនអាចមើលឃើញ អាចប៉ះដល់ និងប្រើប្រាស់សមិទ្ធិផលឆ្លាតវៃបាន។ ចំពោះគោលបំណងដែលក្វាងស៊ីរៀបចំការប្រកួតសម្ព័ន្ធកំពូលស្តីពី AI ផ្តល់សមត្ថភាពដល់ឧស្សាហកម្មនានា គឺសង្ឃឹមថា នឹងបង្កើនការយល់ដឹងបន្ថែមទៀតអំពី AI ក្នុងចំណោមមហាជនទាំងមូល ឱ្យទាន់សម័យ ឱបក្រសោបសម័យ ហើយប្រមូលផ្តុំប្រាជ្ញាតាមរយៈការប្រកួត ទាញយកធនធានមនុស្សតាមរយៈការប្រកួត និងបណ្តុះឧស្សាហកម្មតាមរយៈការប្រកួត ដើម្បីបង្កើតវេទិកាច្នៃប្រឌិតនិងផ្លាស់ប្តូរសម្រាប់សហគ្រាស"AI+"និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងពង្រីកវិស័យអនុវត្តនៃបញ្ញាសិប្បនិមិត្តរួមគ្នា ជំរុញក្វាងស៊ី ផ្លាស់ប្តូរទម្រង់ឧស្សាហកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយគុណភាពខ្ពស់។
ក្វាងស៊ី ស្វាគមន៍យុវជនកាន់តែច្រើនចូលរួមយ៉ាងសកម្មក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត និងលើកទឹកចិត្តសហគ្រាសមកពីបណ្តាប្រទេសអាស៊ានបង្កើតក្រុមជាមួយសហគ្រាសចិន ហើយចូលរួមក្នុងការប្រកួត ដើម្បីធ្វើឱ្យបញ្ញាសិប្បនិមិ្មតអាចផ្តល់ផលប្រយោជន៍ដល់ បណ្តាប្រទេសអាស៊ានកាន់តែច្រើន ហើយបង្កើតអនាគតដ៏ភ្លឺស្វាងជាមួយគ្នាក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត ដើម្បីសម្រេចការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និង ឈ្នះ ឈ្នះ និងការអភិវឌ្ឍជាមួយគ្នា៕
ដោយ៖ រិទ្ធី





