ឯកឧត្ដម ឃួង ស្រេង ចូលរួមការប្រកួតកីឡាបាល់ទាត់អបអរសាទរព្រឹត្តិការណ៍តស់យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២៥……
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមទស្សនាការ ប្រកួតកីឡាបាល់ទាត់ អបអរសាទរព្រឹត្តិការណ៍តស់ យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ ដោយបានការអញ្ជើញចូលរួមជាអធិបតីភាពពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរាត្រីថ្ងៃសៅរ៏ទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ពិធីនេះរៀបចំដោយសហភាពសហ ព័ន្ធយុវជនកម្ពុជា និងមានសមាជិកចូលរួមប្រកួតទាត់បាល់ មកពីក្រុមសីល្បៈ,មកពីក្រុមមគ្រូពេទ្យស្មាគ្រ័ចិត្ដ សម្ដេចតេជោ,ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមសីល្បៈក៏បានច្រៀងចម្រៀងជាតិ ដើម្បីជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរ យ៉ាងរឹងមាំប្រកប ដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងក្លាហាន ក្នុងគោលដៅការពារជាតិអធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។

កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធីតាមរយៈទី១,យន្តការបច្ចេកទេសទ្វេភាគី ដោយគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC)និងទី២,យន្តការច្បាប់អន្តរជាតិ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសពីេនះ កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយកង កម្លាំងប្រដាប់អាវុធ ក្នុងការករណីដែលមានការរំលោភបំពានដោយគគ្លើន លើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។ កងកម្លាំងប្រដាប់អាវុធជួរមុខកម្ពុជាទាំងខ្សែត្រៀមនិងខ្សែគាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយបងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវចងចាំជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបង ប្អូនជួរមុខ និងបន្តគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់៕

ដោយ សួស សំរិត





