លោក ស៊ែរហ្គេយ ឡាវរ៉ូវ ជួបជាមួយលោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) នៅទីក្រុងប៉េកាំង។ នេះបើយោងតាមអ្នកសារព័ត៌មានតាសស៍ (TASS) បានរាយការណ៍។
នៅពេលមុននោះ មេដឹកនាំចិនបានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
លោក ឡាវរ៉ូវ បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការ SCO ដែលកំពុងដំណើរការនៅទីក្រុងទៀនជីន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





