ក្រុមហ៊ុន VINCI Airports នឹងក្លាយជាប្រតិបត្តិករនៃអាកាសយានដ្ឋាន អន្តរជាតិតេជោ
AKP ភ្នំពេញថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥– ក្រុមហ៊ុន Cambodia Airports (VINCI Airports) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CAIC ដែលជាម្ចាស់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅរាជធានីភ្នំពេញ។ ការប្រគល់ឱ្យក្រុមហ៊ុន Cambodia Airports ធ្វើជាប្រតិបត្តិករនេះ បង្ហាញឱ្យឃើញអំពីទំនុក ចិត្តមកលើជំនាញប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងរយៈពេល៣០ឆ្នាំនៅកម្ពុជា។
ក្រុមហ៊ុន Cambodia Airports កាន់តែពង្រឹងបានថែមទៀតនូវកេរ្តិ៍ឈ្មោះរបស់ខ្លួន និងឈាន ទៅបើកទំព័រថ្មីនៃប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមនៅ ឆ្នាំ ១៩៩៥។
នៅក្នុងការឈានទៅបើកដំណើរការនូវការអាកាសយានដ្ឋានថ្មីដ៏ធំសម្បើមរបស់ខ្លួន ក្នុងឆមាសទីពីរ ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Cambodia Airport Investment Co. Ltd (CAIC) ដែលជាក្រុមហ៊ុនបុត្រស ម្ព័ន្ធមួយរបស់សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា បានជ្រើសយកក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន VINCI Airports និងដែលជាប្រតិបត្តិករអាកាសយានដ្ឋានឯកជនឈានមុខគេនៅលើពិភពលោក ឱ្យធ្វើជា ប្រតិបត្តិករអាកាសយានដ្ឋានថ្មីមួយនេះនៅរាជធានីភ្នំពេញ។

ក្រុមហ៊ុន Cambodia Airports នឹងនាំយកចំណេះជំនាញ និងបទពិសោធន៍របស់ខ្លួន មកបង្កើនប្រសិទ្ធ ភាពប្រតិបត្តិការនៅអាកាសយានដ្ឋានដ៏ធំនេះ ដែលមានស្ថានីយ៍អ្នកដំណើរលាតសន្ធឹងលើផ្ទៃទំហំ ជាង ២៤០,០០០ ម៉ែត្រក្រឡា។ ក្រុមហ៊ុននឹងប្រើប្រាស់វប្បធម៌របស់ខ្លួន ក្នុងការគ្រប់គ្រងអាកាស យានដ្ឋានប្រកបដោយឧត្តមភាពតាម ផ្នែកសំខាន់ៗ ដូចជា សុវត្ថិភាពនិងសន្តិសុខ ប្រសិទ្ធភាព បទ ពិសោធន៍ និងផាសុកភាពរបស់អ្នកដំណើរ។


វិសាលភាពការងាររបស់យើងខ្ញុំដែលជាប្រតិបត្តិករនេះ ក៏រួមបញ្ចូលផងដែរនូវការអភិវឌ្ឍសេវាអាកាស ដែលមានគោលបំណងជំរុញការតភ្ជាប់របស់ប្រទេសកម្ពុជា ជាពិសេស តាមរយៈការទាក់ទាញក្រុម ហ៊ុនអាកាសចរណ៍ថ្មីៗ និងការបើកផ្លូវហោះហើរថ្មីៗ។
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៥ SCA/ Cambodia Airports បានក្លាយទៅជាក្រុមហ៊ុនសម្បទាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖ ក្នុងរយៈពេល ៣០ឆ្នាំ ក្រុមហ៊ុនបានអភិវឌ្ឍដើម្បីបង្កើនចរាចរណ៍ ផ្លូវអាកាសបាន២០ដងច្រើនជាងមុន ដោយទទួលអ្នកដំណើរពីចំនួន ៣០ម៉ឺននាក់នៅឆ្នាំ១៩៩៥ ដល់ ៦លាននាក់ក្នុងពេលបច្ចុប្បន្ននេះ។
លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនសម្បទាន VINCI មានប្រសាសន៍ថា៖ យើងកំពុងបន្ត ការប្តេជ្ញាចិត្តរបស់យើងក្នុងការដើររកឧត្តមភាពនៃប្រតិបត្តិការ និងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ ក្នុងពិភពលោក។ ការបន្តប្រតិបត្តិការរបស់យើងខ្ញុំនៅកម្ពុជា គូសបញ្ជាក់អំពីការទទួលស្គាល់ទៅលើ ចំណេះជំនាញរបស់ក្រុមការងារយើងខ្ញុំ ដែលដើរតួនាទីដ៏សំខាន់នៅក្នុងភាពទាក់ទាញនៃតំបន់។

សូមបញ្ជាក់ថា ក្នុងនាមជាប្រតិបត្តិករអាកាសយានដ្ឋានឯកជនឈានមុខគេនៅលើពិភពលោក ក្រុមហ៊ុន VINCI Airports គ្រប់គ្រងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានជាង ៧០ នៅក្នុង ១៤ ប្រទេស។ ក្រុម ហ៊ុននេះមានជំនាញខ្លាំងជាអ្នកធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍ ផ្តល់ហិរញ្ញប្បទាន សាងសង់ និងប្រតិបត្តិការអាកាសយានដ្ឋាន ដោយប្រើប្រាស់សមត្ថភាពវិនិយោគ និងចំណេះធ្វើ ដើម្បី បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងនាំមកនូវការផ្លាស់ប្តូរ ឈានទៅកែលម្អផ្នែកបរិស្ថានផងដែរ។ ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន VINCI Airports បានក្លាយជាប្រតិបត្តិ ករអាកាសយានដ្ឋានដំបូងគេ ដែលបានប្តេជ្ញាចិត្តដើរតាមយុទ្ធសាស្ត្របរិស្ថានអន្តរជាតិ ដោយកំណត់ គោលដៅសម្រេចឱ្យបាននូវការបំភាយឧស្ម័នដល់កម្រិតសូន្យសុទ្ធ (វិសាលភាពទី១ និងទី២) នៅទូ ទាំងបណ្តាញរបស់ខ្លួននៅត្រឹមឆ្នាំ២០៥០ ហើយទន្ទឹមគ្នានោះ ផ្តល់ការគាំទ្រដល់បណ្តាដែនដីដែល ខ្លួនកំពុងធ្វើប្រតិបត្តិការ ក្នុងការធ្វើអន្តរកម្មផ្នែកអាកាសធាតុក្នុងតំបន់ផងដែរ៕
ដោយ៖ ចរិយា ប្រភព៖ VINCI Airports





