អ្នកចិញ្ចឹមត្រីទទូចឲ្យសហគមផ្គត់ផ្គង់ត្រីទិញត្រីចិញ្ចឹមក្នុងស្រុកឲ្យច្រើនហើយកាត់បន្ថយនាំត្រីពីក្រៅចូល
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ដើម្បីកាត់បន្ថយការចំណាកស្រុកស្វែងរកការងារធ្វើនៅខាងក្រៅ ក្រុមអ្នកចិញ្ចឹមត្រីទទូចឲ្យសហគមអ្នកផ្គត់ផ្គង់ត្រីក្នុងទីផ្សាងាកមកទិញត្រីដែលជាផលិតផលក្នុងស្រុកចែកចាយលើទីផ្សារឲ្យបានច្រើន។

ការលើកឡើងរបស់ក្រុមអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកគឺ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋា ភិបាលក្នុងការលើកកម្ព ស់ការចិ ញ្ចឹមត្រីក្នុងស្រុកដើម្បីផ្គត់ផ្គង នៅលើទីផ្សារប្រសើរជាងការ នាំចូលពីក្រៅប្រទេស។

លោកយស់ នូចជាអ្នកចិញ្ចឹមត្រីរស់នៅភូមិពន្លៃ ឃុំបាបោងស្រុកពាមរក៍ ខេត្តព្រៃវែងបានលើកថាលោកបានឃើញក្រុមហ៊ុននាំចូលនាំចូលត្រីពីប្រទេសជិតខាងស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទសុំឲ្យនាំចូលត្រីឲ្យបានច្រើន។

ត្រង់ចំណុចនេះក្នុងនាមជាកសិករនិងអ្នកចិញ្ចឹមត្រីបានបដិសេធចំពោះសហគមន៍ផ្តត់ផ្គង់ត្រីក៏ដូចជាក្រុមហ៊ុមដែលស្នើឲ្យមានការនាំចូលត្រីពីខាងក្រៅឲ្យបានច្រើនព្រោះវាធ្វើឲ្យប៉ះពាល់ការងារនិងជីវភាពរបស់អ្នកចិញ្ចឹមត្រីដូចជាពួកគាត់។

លោកបញ្ជាក់ថា៖"ខ្ញុំសូមជំទាស់ដាច់ខាតចំពោះការស្នើសុំនេះ ការចិញ្ចឹមត្រីក្នុងស្រុកកំពុងតែរីកចម្រើន ត្រីយើងចិញ្ចឹមបានច្រើនហើយមិននាំគ្នាប្រមូលចែកចាយលក់ក្នុងស្រុកបែរជានាំគ្នានាំត្រីចូលពីខាងក្រៅ"។
កសិកររូបនេះបានអះអាងថាការនាំចូលត្រីពីខាងក្រៅដើម្បីផ្គត់ផ្គង់ក្នុងស្រុកព្រៀបដូចជាយកមកសម្លាប់កសិករក្នុងស្រុកអញ្ចឹង។
លោកយស់ នូច បានលើកឡើងទៀតថាការនាំចូលត្រីពេលខាងក្រៅបានតែផលប្រយោជន៍ពីក្រុមហ៊ុនបីបួនតែប៉ុណ្ណោះ ហើយវាធ្វើឱ្យប៉ះពាល់ដល់កសិករទូទាំងប្រទេស ដូច្នេះ ខ្ញុំគិតថាមិនបាច់នាំចូលច្រើននោះទេដោយងាកមកទិញត្រីក្នុងស្រុកទៅធ្វើការចែកចាយ ទៅបានហើយបើខ្វះទើបយើងធ្វើការផលិតបន្ថែមទៀត។
លោកក៏ចង់ឃើញសហគមផ្គត់ផ្គង់ត្រីលើកទឹកចិត្តដល់កសិករក្នុងការចិញ្ចឹមត្រីឲ្យបានច្រើន ដើម្បីឱ្យគាត់មានការងារធ្វើនិងទទួលបានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ព្រោះកសិករខ្មែរយើងឥតមានការងារធ្វើច្រើនទំនេរច្រើន បើសហគមន៍ជំរុញពួកគាត់ឲ្យចិញ្ចឹមត្រីឲ្យបានច្រើននោះពួកគាត់មិនបាច់ធ្វើចំណាកស្រុកដើម្បីទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសនោះទេ ។
ការលើកឡើងរបស់វារីវប្បកររូបនេះបន្ទាប់ពីសមាគមអ្នកផ្គត់ផ្គង់ត្រីប្រឆាំងនឹងវិធានការរបស់រដ្ឋបាលជលផល ព្រោះខ្លាចរដ្ឋបាលជល ផលអនុវត្តច្បាប់តឹងរឹងដើម្បីប្រយោជន៍វារីវប្បករ ក្នុង ស្រុករាប់ម៉ឺនគ្រួសារ ធ្វើឱ្យប៉ះពាល់ ដល់ប្រយោជន៍របស់ក្រុមខ្លួនដែលមានគ្នាត្រឹមតែ ៥ ឬ ៦នា ក់ប៉ុណ្ណោះ។
នៅក្នុងទិវាមច្ឆជាតិនៅខេត្តកំពង់ចាមកន្លងមកសម្តេចបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុ ញឱ្យអ្នកចិញ្ចឹ មត្រីពង្រើក ការចិញ្ចឹ មត្រីរ បស់ខ្លួនបន្ថែមទៀត ដើម្បីធានាសន្តិសុខស្បៀង និងតម្រូវការប្រើ ប្រាស់ក្នុងស្រុក ព្រោះបច្ចុ ប្បន្នត្រីធម្មជាតិបានថយចុះគួរឱ្យកត់សម្គាល់ ដែលមិនអាចផ្គត់ផ្គង់គ្រ ប់តាមតម្រូវការ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកការរៀបចំ ទិវាមច្ឆជាតិ ១កក្កដា ២០២៤ គឺការបំផុសនូវចលនា និងជំរុញការចិញ្ចឹមត្រីនៅកម្ពុជា ដើម្បីធានានូវសន្តិសុខស្បៀង និងការ ហូបចុករបស់ប្រជាពលរដ្ឋដែលបានកើនឡើងជាបន្តបន្ទាប់៕
ដោយ៖ ប៊ុនរិទ្ធ





