សិក្ខាសាលាស្តីពីបរិយាបន្នពិការភាពក្នុងផែនការ និងថវិកានៅថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ស្ពឺ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី «បរិយាបន្នពិការភាពក្នុងផែនការនិងថវិកានៅថ្នាក់ក្រោមជាតិ» ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ និងអ្នកពាក់ព័ន្ធ។

សិក្ខាសាលានេះសហការរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2) អង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) នៅសាលាខេត្តកំពង់ស្ពឺ ។

ពិធីនេះមានការចូលរួមជាគណៈអធិបតីពីសំណាក់ លោកជំទាវ ឡុង បូណារេត អភិបាលរង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអ្នកពាក់ព័ន្ធសរុបចំនួន ៧៥នាក់៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





