ប្រ៊ុយណេ និងសិង្ហបុរីជំរុញទំនាក់ទំនងសេដ្ឋកិច្ចបៃតង
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មកពីប្រទេសប្រ៊ុយណេ និងសិង្ហបុរីបានបើកកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទីបីរបស់ពួកគេកាលពីថ្ងៃពុធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពផ្សេងៗ។
លោកស្រី ហាចាហ៍ ម៉េយ ហ្វេហ្សាហ៍ អាហ៍ម៉ាដ អារីហ្វហ្វីន (Hajah May Fa'ezah Ahmad Ariffin) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប្រ៊ុយណេ បាននិយាយថា វិស័យអាទិភាពរួមមានសន្តិសុខស្បៀង ការថែទាំសុខភាព ថាមពលកាបូនទាប និងសេដ្ឋកិច្ចបៃតង ដូចដែលបានបង្កើតឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើផលិតផលម្ហូបអាហារ និងវេជ្ជសាស្ត្រ និង MOU ស្តីពីកិច្ចសហប្រតិបត្តិការលើថាមពល និងសេដ្ឋកិច្ចបៃតង។
លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃភាពធន់ និងការច្នៃប្រឌិតក្នុងការប្រកួតប្រជែងកាន់តែខ្លាំង និងអាចសម្របខ្លួនបាន ព្រមទាំងបានជំរុញឱ្យមានការយកចិត្តទុកដាក់លើការអនុវត្ត ការផ្តល់ទាន់ពេលវេលា និងលទ្ធផលដែលអាចវាស់វែងបាន។
កិច្ចប្រជុំនេះមានការចូលរួមពីលេខាធិការអចិន្ត្រៃយ៍ អនុលេខាអចិន្ត្រៃយ៍ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងមកពីប្រទេសប្រ៊ុយណេ និងសិង្ហបុរី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





