ឧបនាយករដ្ឋមន្ត្រីម៉ាល់តានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោក អ៊ីអាន ប៊ឺហ្គ (Ian Borg) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងទេសចរណ៍របស់ប្រទេសម៉ាល់តានឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា។
អ្នកនាំពាក្យរូបនេះបាននិយាយថា ដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





