គ្រួសារជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ២.៦០០គ្រួសារបានត្រឡប់ទៅផ្ទះវិញក្នុង រយៈពេលតែមួយថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានរដ្ឋBakhtar បានរាយការណ៍កាលពីថ្ងៃពុធថា គ្រួសារជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ២.៦០០គ្រួសារដែលភាគច្រើនមកពីប្រទេសអ៊ីរ៉ង់បានត្រឡប់មកផ្ទះវិញក្នុងរយៈពេលតែមួយថ្ងៃកាលពីថ្ងៃអង្គារ។
គ្រួសារជនភៀសខ្លួនអាហ្វហ្គានីស្ថានសរុបចំនួន ២.៦០៤គ្រួសារបានត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញកាលពីថ្ងៃអង្គារ ដោយមាន៩៨គ្រួសារមកពីប្រទេសប៉ាគីស្ថាន ខណៈដែល ២.៥០៦គ្រួសារបានត្រឡប់មកពីប្រទេសអ៊ីរ៉ង់វិញ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។
ទីភ្នាក់ងារព័ត៌មានផ្លូវការបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថាអ្នកត្រឡប់មកវិញទាំងអស់បានទទួលជំនួយចាំបាច់ពីរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាននៅចំណុចទីតាំងដែលឆ្លងកាត់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





