ឯកឧត្តម ហ៊ែល តូនី ដឹកនាំសម្រសម្រួលកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងាររបសអាជ្ញាធរទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥-- នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំសម្រសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អាជ្ញាធរទន្លេសាប ដោយមានការអញ្ជើញចូលរួមពីអនុប្រធានអាជ្ញាធរទន្លេសាប អគ្គលេខាធិការអគ្គលេខាធិការរង ប្រធានអនុប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ។

ឯកឧត្តម ហ៊ែល តូនី ប្រធានអង្គប្រជុំ បានធ្វើការណែនាំឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូល និងភារកិច្ចចំពោះមុខដែលថ្នាក់ដឹកនាំប្រគល់ជូននាយកដ្ឋាន និងជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារដោយយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងផែនការសកម្មភាពរបស់ខ្លួនឱ្យទទួលបានជោគជ័យ ពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយតាមប្រព័ន្ធ Media Leafe plate Newsletter ឱ្យកាន់តែទូលំទូលាយ និងជំរុញការធ្វើទំនើបកម្មនវានុវត្តន៍ព័ត៌មានបែបឌីជីថល និងការគ្រប់គ្រងទិន្នន័យព័ត៌មានក្នុងប្រពន្ធ័ (Sever) បន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ដល់សហគមន៍មូលដ្ឋាន បន្តរក្សាសាមគ្គីភាព សុខដុមនីយកម្មក្នុងអង្គភាព។

សូមជម្រាបជូនថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣គឺ៖ ទី១. របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ទី២. ផែនការ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ និងទី៣. ពង្រឹងប្រសិទ្ធភាពការងាររបស់នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





