ឯកឧត្តម ធុន គ្រី និងសហការីអញ្ជើញចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះ នៅស្រុកសំបូរ ខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ធុន គ្រី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការបស់សាខាខេត្តក្រចេះ ទៅចែកជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ជនពិការ មានជំងឺរ៉ាំរៃ និងស្រ្តីមេម៉ាយដែលមានជីវភាពខ្វះខាត ចំនួន០៩គ្រួសារ នៅឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមបាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពីសំណាក់ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ឯកឧត្តមក៏បានក្រើនរំលឹក សូមឱ្យបងប្អូនជួយអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ បើកបរត្រូវតែគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន បំបាត់ឱ្យអស់បងតូចបងធំ នៅតាមមូលដ្ឋាន សាលារៀន ត្រូវរក្សាអនាម័យគឹស្អាតជានិច្ច។ល។

សូមជម្រាបជូនថា ក្នុងមួយគ្រួសារទទួលបានអំណោយជា អង្ករ២៥គីឡូក្រាម សារុង១ ភួយ១ ក្រមា១ មុង១ មី១កេស ត្រីខ១០កំប៉ុង អាវយឺត៣ និងថវិកា៥០.០០០រៀល៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





