ឯកឧត្តម សោម សុគន្ធ ចូលរួមប្រឡងបញ្ចប់បរិញ្ញាបត្រតូរ្យតន្ត្រី ជំនាន់ទី២៤
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥-- មហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំការប្រឡងបញ្ចប់បរិញ្ញាបត្រតូរ្យតន្ត្រី ជំនាន់ទី២៤ ក្រោមអធិបតីភាពឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។

ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា និស្សិតដែលត្រូវបង្ហាញស្នាដៃបញ្ចប់បរិញ្ញាបត្រតូរ្យតន្ត្រីសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ មានចំនួន១១នាក់ ដែលមានឯកទេស ទ្រសោចំនួន២រូប ខ្លុយចំនួន ១រូប អ័កចំនួន៣រូប ហ្គីតាក្លាស៊ិកចំនួន២រូប និងហ្គីតាសូឡូចំនួន៣រូប ដែលកម្មវិធីនេះរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទីតាំងចាស់ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមអមឯកឧត្តមគណ:អធិបតី រួមមាន ឯកឧត្តម ពេជ ពិនន់ អនុរដ្ឋលេខាធិការ ឯកឧត្តម សាកលវិធិការ លោកប្រធាន នាយកដ្ឋានបុគ្គលិក លោកនាយកស្តីទីសាលាមធ្យមវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការនិងនិស្សតិនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន១០០នាក់៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





