លោកជំទាវ ភឿង សកុណា ជួបពិភាក្សាការងារជាមួយអគ្គនាយករងនៃអង្គការយូណេស្កូ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥-- នៅទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយលោកជំទាវក៏បានជួបពិភាក្សាការងារជាមួយអគ្គនាយករងនៃអង្គការយូណេស្កូ។


ក្នុងជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា លោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ធ្វើឡើងដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា ក៏ដូចជាការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យបេតិកភណ្ឌរបស់កម្ពុជា៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





