បើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារ និងជនមានពិការភាពនៅតាមសហគមន៍
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសថែទាំកុមារ និងជនមានពិការភាពនៅតាមសហគមន៍ដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត ។

គោលបំណងវគ្គបណ្តុះបណ្តាលគឺ ទី១ ផ្សព្វផ្សាយការយល់ដឹងបច្ចេកទេសថែទាំកុមារ និងជនមានពិការភាពដល់គ្រូបង្គោលថ្នាក់ជាតិ និងរាជធានីខេត្ត នៅតាមសហគមន៍។ ទី២ ពង្រឹងសមត្ថភាពដល់គ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់លើវិស័យពិការភាពនៅតាមសហគមន៍ ដែលសហការរៀបចំដោយ នាយកដ្ឋានសុខុមាលភាពជនពិការ វិទ្យាស្ថានជាតិសង្គមកិច្ច និងអង្គការកុមារក្នុងគ្រួសារ CIF ប្រព្រឹត្តទៅនៅវិទ្យស្ថានជាតិសង្គមកិច្ច។

ក្នុងវគ្គបណ្តុះបណ្តាលក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានស្តារសម្បទា ប្រធាននាយដ្ឋានសុខុមាលភាពជនពិការ លោក លោកស្រី គ្រូបង្គោល និងសិក្ខាកាម ប្រមាណចំនួន ១៥០នាក់ ៕

ដោយ៖ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





