ប្រធានបក្សវៀតណាមស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម (To Lam) កាលពីថ្ងៃពុធបានស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយសហរដ្ឋអាមេរិក អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ។
លោកបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនឆាប់ទទួលស្គាល់ប្រទេសវៀតណាមជាសេដ្ឋកិច្ចទីផ្សារ និងលុបចោលការរឹតបន្តឹងការនាំចេញលើទំនិញបច្ចេកវិទ្យាខ្ពស់មួយចំនួន។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក ក្នុងប៉ុន្មានឆ្នាំខាងមុខ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





