អំណោយសម្តេចតេជោ និងសម្តេចបវរធិបតី ឧបត្ថម្ភជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាតក្នុងក្រុង ស្រុកចំនួន៤ ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥--
កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ តរី នូវ សំអុល មេ បញ្ជាការតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ ជាប្រ ធានគណៈកម្មាធិការសមា គមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដោយអម ដំណើរដោយក្រុមការងារ សមាគមអតីតយុទ្ធជនក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ (ស.អ.ក) ដែល មានជីវភាពលំបាកខ្វះខាតចំនួន ១៩ គ្រួសារ ដែលកំពុងរស់នៅក្នុងក្រុង ស្រុក ចំនួន៤ ក្នុងនោះ ក្រុងព្រះសីហនុ ក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សិលា ។




ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចអគ្គមហសសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូអំពីសុខទុក និងការលំបាកខ្វះខាតជីវភាពសម្រាប់អតីតយុទ្ធជននៅទូទាំងប្រទេស ជាពិសេសខេត្តព្រះសីហនុ ព្រមទាំងបានប្រគល់អំណោយជូនចំពោះសមាជិក ស.អ.ក ដែលមានជីវភាពលំបាកខ្វះខាតទាំងចំនួន ១៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួល បានអង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួនផងដែរ៕


ដោយ៖ ងូ សុមុនី





