ខេត្តព្រះសីហនុនៃកម្ពុជា និងខេត្តអានហ៊ួយប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតសម្ព័ន្ធមេត្រីភាព
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ (ប្រទេសកម្ពុជា) និងឯកឧត្តម វ៉ាង ឈីងស៊ាន (WANG QING XIAN) អភិបាលខេត្តអានហ៊ួយ (ប្រទេសចិន) បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុនៃព្រះរាជាណា ចក្រកម្ពុជា និងខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងហ័ងសាន នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងនេះដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម ការអប់រំ បច្ចេកវិទ្យា វិទ្យា សាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម ព្រមទាំងរក្សាទំនាក់ទំនងជាប់លាប់រវាងថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាគ្នាលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក៏ដូចជាបញ្ហានានាសម្រាប់ផលប្រយោជន៍រួមរវាងខេត្តព្រះសីហនុ (ប្រទេសកម្ពុជា) និងខេត្តអានហ៊ួយ (ប្រទេសចិន)៕



ដោយ ងូ សុមុនី





