អង្គការ WWF៖ ការប្រមូលទិន្នន័យនៅក្នុង ដែនជម្រកសត្វព្រៃសំបូរ បង្កើនការកំណត់អត្តសញ្ញាណប្រភេទឈើ ដោយប្រើ Wood AI
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥-- អង្គការ WWF-កម្ពុជា កំពុងចូលរួមកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃការប្រើប្រាស់កម្មវិធី «Wood AI» ដែលជាកម្មវិធីឆ្លាតវៃ និងដំណើរការដោយ AI ដែលជួយកំណត់អត្តសញ្ញាណប្រភេទឈើ ដោយគ្រាន់តែប្រើស្មាតហ្វូន និងកាមេរ៉ាទូរសព្ទ។ មន្ត្រីអនុរក្ស សមាជិកសហគមន៍ និងអ្នកជំនាញ បានសាកល្បងប្រើប្រាស់ឧបករណ៍នេះនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ដោយរកឃើញប្រភេទរុក្ខជាតិចំនួន ៣៧ ប្រភេទ។

ប្រភពពីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ថា កម្មវិធី «Wood AI» នេះត្រូវបានយកមកប្រើប្រាស់នៅក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ក្នុងការជ្រើសរើសប្រភពឈើប្រកបដោយនិរន្តរភាព ដែលជួយកាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ និងធនធានធម្មជាតិ។

សម្រាប់កម្មវិធីថ្មីនេះនឹងជួយលើកកម្ពស់ដល់ការការពារព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងសកម្មភាពអាកាសធាតុផងដែរ។ តាមរយៈការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងការអភិរក្ស យើងកំពុងធ្វើការជ្រើសរើសណាមួយ គឺកាន់តែឆ្លាតវៃសម្រាប់មនុស្ស និងភពផែនដី៕


ដោយ ណយ នឿន (ប្រភព៖ WWF)





