រដ្ឋបាលជលផលចុះពិនិត្យការចញ្ចឹមត្រីឆ្ពង់បែបវារីវប្បកម្មនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ -- លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចុះពិនិត្យស្ថានភាពវារីវប្បកម្ម នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លើការចិញ្ចឹមត្រីឆ្ពង់ ត្រង់ចំនុចព្រែកបី ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ក្នុងឱកាសចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់ វារីវប្បកម្ម របស់ប្រជាពលរដ្ននៅស្រុកស្ទឹងហាវ កាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៥លោកនាយករដ្ឋបាលជលផលបានលើកឡើងថាដោយសារពេលនេះ ជារដូវវស្សាទឹកហូរពីគ្រប់មជ្ឈដ្ឋានមកចូលក្នុងព្រែក ធ្វើឲ្យទឹកក្នុងព្រែកមិនល្អ ហើយសាប កំហាប់អំបិលទាប ដូច្នេះការចិញ្ចឹមត្រីឆ្ពង់ត្រូវអូសទៅផ្នែកខាងក្រៅក្បែរកូនកោះ ដើម្បីកុំឱ្យត្រីមានបញ្ហាសុខភាព ឬបង្កឱ្យត្រីវាងាប់ ។

ក្នុងការចុះពិនិត្យនេះផងដែរ មន្រ្តីជំនាញក៏បានប្រគល់លិខិតអនុញ្ញាតធ្វើវារីវប្បកម្មសមុទ្រ ពីអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុ ដល់វារីវប្បករ ចិញ្ចឹមត្រីឆ្ពង់ចំនួន ៩ម្ចាស់ ។ ព្រមទាំងបានធ្វើការណែនាំដល់ម្ចាស់វារីវប្បកម្មទាំងអស់ដែលមិន ទាន់បានសុំច្បាប់ចិញ្ចឹមត្រី សូមអញ្ជើញទៅសុំច្បាប់ឱ្យបានគ្រប់គ្នា ងាយស្រួលក្នុងការគ្រប់គ្រង និងម្យ៉ាងទៀត ដើម្បីឱ្យមន្ត្រីបច្ចេកទេសងាយស្រួលក្នុងការចុះតាមដាន និងជួយសម្រប សម្រួលផ្នែកបច្ចេកទេសក្នុងការចិញ្ចឹមត្រីឆ្ពង់ឱ្យទទួលបានទិន្នផលខ្ពស់ ដូច្នេះយើងត្រូវចងក្រងជាសហគមចិញ្ចឹមត្រីបែបវារីវប្បកម្មនៅតាមសហគមន៍ ក្នុងការបង្កើនទិន្នផលត្រីក្នុងទីផ្សារ កាត់បន្ថយការនាំចូលត្រីសាច់ពីប្រទេសជិតខាង ៕

ដោយ៖ ងូ សុមុនី





