គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល របស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ហូម ផ្តល់ជូនប្រម៉ូសិនពិសេសរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែឧសភា ដើម្បីអបអរសាទរការសម្ភោធការិយល័យលក់និងផ្ទះគំរូម៉ូដថ្មី
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ -- គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល របស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ហូម ស្ថិតនៅភូមិ កោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រកាសផ្តល់ជូនប្រម៉ូសិនពិសេសមិនធ្លាប់មានកន្លងមក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ និង២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជាការអបអរសាទរដល់ការសម្ភោធការិយាល័យលក់និងផ្ទះគំរូថ្មី ដែលរួមមាន ១. បញ្ចុះតម្លៃរហូតដល់ ១០ ០០០ ដុល្លារអាម៉េរិកភ្លាមៗ។ ២. អតិថិជនដែលកក់ប្រាក់ក្នុងរយៈពេលបីថ្ងៃខាងលើនឹងមានឱកាសបង្វិលកងយករង្វាន់ជាច្រើនពីគម្រោង។ សម្រាប់ចំនួនរង្វាន់មានកំណត់ អ្នកមកមុននឹងទទួលបានរវ្វាន់មុន ហើយអតិថិជន ក៏នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃជាច្រើនពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ គ្រុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ មានរបស់គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល របស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ហូម។

ក្នុងឱកាសនោះ លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម បានបញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះសំណូមពររបស់សាធារណៈជនជាច្រើន ជាពិសេសបងប្អូនដែលនឹងត្រូវមកធ្វើការនៅក្នុងប្រលានយន្តហោះអន្តរជាតិថ្មី ដែលបានស្នើឱ្យគម្រោងរៀបចំម៉ូដផ្ទះគម្រូថ្មី ទើបគម្រោងបានរៀបចំដេគរផ្ទះគម្រូឱ្យកាន់តែល្អស្រស់ស្អាត និងមានជម្រើសតុបតែងផ្ទះច្រើនជាងមុន ឆ្លើយតបទៅនឹងការចង់បានការរស់នៅក្នុងលំនៅឋានមួយកាន់តែទំនើប ស៊ីវីល័យ សោភ័ណភាពស្រស់ស្អាត និងកាន់តែងាយស្រួលក្នុងការរស់នៅ។ លោក យក់ សុធីរិទ្ធ បានបន្ថែមទៀតថា៖ “ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងការទទួលបានលំនៅឋានមួយ ដែលមានស្តង់ដារ គុណភាពល្អ សោភ័ណភាពស្រស់ស្អាត មានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ និងបរិស្ថានរស់នៅប្រកបដោយសុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ ក្នុងតម្លៃជាង ៣ម៉ឺនដុល្លារ តែប៉ុណ្ណោះ។ ជាពិសេស អតិថិជនមិនតម្រូវឱ្យចំណាយបង់ពន្ធប្រថាប់ត្រា៤% ពេលផ្ទេរកម្មសិទ្ធិនោះឡើយ ដោយពន្ធប្រថាប់ត្រានេះគឺជាបន្ទុករបស់រដ្ឋ”។

ទោះបីជាគម្រោងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងក៏ពិតមែន គម្រោងនៅតែបន្តអភិវឌ្ឍន៍ក្នុងគម្រោងឥតឈប់ឈរ ដើម្បីនាំមកនូវអត្ថប្រយោជន៍ថ្មីៗជូនអតិថិជនរបស់គម្រោង។ ជាក់ស្តែង គម្រោងមានភ្ជាប់បណ្តាញរថយន្តក្រុងសាធារណៈរបស់រដ្ឋ និងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ចូលដល់ក្នុងទីតាំងគម្រោងតែម្តង។ រីឯតម្លៃផ្ទះវិញ គឺក្រុមហ៊ុននៅតែផ្តល់ជូននូវតម្លៃពិសេសជាង ៣០ ០០០ ដុល្លារអាម៉េរិកប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់ប្រាក់ត្រឹម ៣៧៦ ដុល្លារ អាចចូលរស់នៅបាន និងបង់ប្រចាំខែតែ ១៨៨ ដុល្លារ អត់ការប្រាក់រហូតដល់ ៣០ ខែ។ ទន្ទឹមនេះ អ្វីដែលកាន់តែពិសេសនោះ រាល់អតិថិជនដែលបានសម្រេចចិត្តទិញនៅក្នុងឱកាសបើកសម្ភោធការិយាល័យ និងម៉ូតផ្ទះគម្រូថ្មីនេះខាងមុខនេះ អតិថិជនអាចទទួលការចាប់រង្វាន់និងផ្តល់ជូនពិសេសៗជាច្រើនពីគម្រោង និងអាចចូលរស់នៅបានភ្លាមៗតែម្តង។
អាស្រ័យហេតុនេះ បងប្អូនដែលធុញទ្រាន់នឹងការស់នៅផ្ទះជួល គ្នានឯកជនភាព គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន ដោយត្រូវចំណាយលុយបង់ថ្លៃផ្ទះជួលប្រចាំខែផងនិងចំណាយផ្សេងទៀតផង ហើយមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនៅក្នុងគម្រោងរបស់យើង សូមអញ្ជើញមកទស្សនានិងកក់ប្រាក់នៅការិយាល័យលក់ផ្ទាល់ក្នុងរយៈពេល៣ថ្ងៃខាងលើកុំបីខាន ឬទាក់ទងតាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 ជារៀងរាល់ថ្ងៃ។

សូមជម្រាបជូនថា លំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេនិងទីមួយរបស់កម្ពុជា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់ អ្នកឧកញ៉ា សៀ ឬទ្ធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាពីសាធារណៈជនទូទៅ។ គម្រោងបានសាងសង់លំនៅឋានតម្លៃសមរម្យចំនួន ២ ៤៥៧ ល្វែង និង សួនច្បារសាធារណៈចំនួន៣ នៅលើផ្ទៃដីជាង ២៣ ហិកតា ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំង ប្រកបដោយសក្តានុពលទាំងឱកាសការងារនិងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ ២១ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅប្រមាណ ១៥ នាទី ពីប្រលានយន្តហោះភ្នំពេញថ្មី៕



ដោយ៖ រិទ្ធី





