សម្តេចប្រធានរដ្ឋសភា៖ក្នុងនីតិកាលទី៧ការទូតសភាបានចូលរួមលើកកម្ពស់ តួនាទីរប ស់កម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព ជូនប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថានៅក្នុងនីតិកាលទី៧នេះ ការទូតសភាជាការងារអាទិ ភាពមួយរបស់ រដ្ឋសភា ដែលបានដើរស្របជាមួយនឹងស្ថាប័នព្រឹទ្ធសភា ក្រោមការដឹកនាំរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចូលរួមលើកកម្ពស់តួនាទីរបស់កម្ពុជា ជាពិ សេសសភាកម្ពុជា ក្នុងទំនាក់ទំនងការទូតសភាដែលមានភាពកាន់តែសំខាន់ក្នុងកា រលើក កម្ពស់កិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព ឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើនទំ នាក់ទំនងរវាងប្រទេស នានាក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី “លទ្ធផលនៃការងារការបរទេសរបស់កម្ពុជានិង សភាពការណ៍អន្តរជាតិ” ដែលសហការរៀបចំឡើងដោយគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រ មាណជាង៣០០នាក់ មកពីស្ថាប័នពាក់ព័ន្ធមានសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាដើម។ លទ្ធផលសំខាន់នៃការងារការទូតសភាក្នុងពេលកន្លងមកថ្មីនេះ គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដោយបានអនុម័តនូវធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមផ្តោតលើ សន្តិភាព និងភាពអត់ឱនជាសាកលដោយ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពនៅកម្ពុជានោះ ទទួលបានការគាំទ្រពីសភាទូទាំងពិភពលោកជិត ៥០ប្រទេស។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថាក្នុងបរិបទដែលសកលលោកកំពុងប្រឈ មបញ្ហាស្មុគស្មាញ ដែលស្មានមិនត្រូវ ប្រែប្រួលយ៉ាងឆាប់រហ័សនោះ កម្ពុជានៅតែមានជំហររឹ ងប៉ឹងមានការប្ដេជ្ញាចិត្ត ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជា អចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយបន្តរួមចំណែកយ៉ាងសកម្មក្នុងការ ថែរក្សាសន្តិភាព និងបង្កើនភាពជាដៃគូជាមួយប្រទេសនានា ដោយផ្អែកលើច្បាប់អន្តរជាតិ និងផលប្រយោជន៍ស្នូលរបស់ជាតិ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថាដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូ វភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមវិជ្ជា គឺទាមទារចាំបាច់ឱ្យមានការចូលរួមនិងការបំពេញឱ្យគ្នាទៅវិញ ទៅមករវាងការទូតរាជរដ្ឋាភិបាល និងការទូតសភា ដែលជាការទូតរដ្ឋប្រកបដោយបរិយាប័ន្ន និងសន្តិភាព ដែលមានលក្ខណៈបើកចំហ និងជាច្រកនៃការរក្សាកិច្ចសន្ទនា ជាមួយគ្នានេះ ការប្រកាន់យកវិធីសាស្រ្តនិយមកណ្តាល ទាំងជាតិនិងអន្តរជាតិ សម្រាប់ស្តារនូវទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ និងមិត្តភាពស្មោះត្រង់។បច្ចុប្បន្ន កម្ពុជាបានបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី ទាំងក្នុងផ្នែកនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា តាមរយៈទំនាក់ទំនងទ្វេភាគី កម្ពុជាបានពង្រឹងទំនាក់ទំ នងយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសដៃគូសំខាន់ៗ ដើម្បីជំរុញកិច្ចពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហការផ្នែកវប្បធម៌ បច្ចេកវិទ្យា និងសន្តិសុខ។ ជាមួយគ្នានេះ ការចូលរួមយ៉ាងសកម្មក្នុ ងកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ បានជួ យកម្ពុជាឱ្យមានសិទ្ធិគ្រប់គ្រាន់ក្នុងការរួមចំណែកបន្ថែមលើសេដ្ឋកិច្ច និងសន្តិភាពអន្តរជាតិ។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានគូសបញ្ជាក់ថា សភាពការណ៍អន្តរជាតិបច្ចុប្បន្ន នៅក្នុងទស វត្សចុងក្រោយនេះ មានភាពតានតឹង ស្រពិចស្រពិល រួមរឹតដោយវិបត្តិសេដ្ឋកិច្ច សន្តិសុខ ការប្រកួតប្រជែងភូមិសាស្ត្រ និងបច្ចេកវិទ្យា ហើយថ្មីៗនេះសង្គ្រាមពាណិជ្ជកម្មបាននិងកំពុង អង្រួនស្ថានភាពរបស់ពិភពលោកកាន់តែរញ្ជួយមួយកម្រិតទៀត។ ជម្លោះប្រដាប់អាវុធ ដែលកំពុងកើតឡើងនៅក្នុងតំបន់នីមួយៗទាំងប្រពៃណី និងមិនប្រពៃណី សុទ្ធតែបានបំផ្លា ញដល់សន្តិសុខមនុស្សជាតិ មិត្តភាព កិច្ចសហប្រតិបត្តិការ និងសណ្តាប់ធ្នាប់ពិភពលោក ជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងកំណើនសេដ្ឋកិច្ច ពិភពលោក ជាហេតុបង្កឱ្យអត្រានៃភាពក្រីក្ររបស់ប្រជាជន តាមប្រទេស មួយចំនួនមាន ការកើនឡើង។ ទាំងនេះបានបង្កជាឧបសគ្គដល់ការសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០។

ឯកឧត្តមប្រធានគណៈកម្មការរដ្ឋសភា បានគូសបញ្ជាក់ថាក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភាបាននិងកំពុងពួតដៃគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា តាមរយៈកិច្ចប្រជុំពិគ្រោះ យោបល់ សិក្ខាសាលា និងវេទិកាសន្ទនាផ្សេងៗ ដើម្បីប្រមូល និងផ្តល់នូវធាតុចូលមតិយោបល់ និងអនុសាសន៍ សម្រាប់គោលនយោបាយយុទ្ធសាស្ត្រ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ទាំងឡាយប្រកបដោយប្រសិទ្ធភាព។ ក្នុងតួនាទីដែលកម្ពុជាជាអ្នកដឹកនាំវេទិកា និងកិច្ចប្រជុំអន្ត រជាតិនានា បានខិតខំបញ្ចូលនូវ ផលប្រយោជន៍របស់កម្ពុជា ទៅក្នុងសេចក្តីសម្រេចនានា របស់វេទិកាទាំងនោះ សំដៅទៅលើគោលនយោបាយ ដែលមានលក្ខណៈបរិយាប័ន្ន បើកចំហ និងអាចអនុវត្តបាន។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិ ការអន្តរ ជាតិ បានមានប្រសាសន៍ថា កាលពីដើមខែមីនាថ្មីៗនេះ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការបរទេសបានសម្រេចពិនិត្យ និងរៀបចំឡើងវិញនូវការងារធំៗទាំងឡាយដែ លចាប់តាំងពីឆ្នាំ២០១៨មក បានបម្រើ ជាមគ្គុទ្ទេសក៍សម្រាប់ការងារការទូតរបស់កម្ពុជា។ ការរៀបចំឡើងវិញនេះត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី គាំទ្រ លើកទឹកចិត្ដ និងផ្តល់អនុសា សន៍បន្ថែម ដើម្បីការពារដោយម៉ឺងម៉ាត់បំផុតនូវអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យនយោបាយ ការពារនិងលើកស្ទួយមុខមាត់កិត្យានុភាព ផលប្រយោជន៍គោលរបស់ជាតិ និងពលរដ្ឋកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាព របស់ក្រសួងនឹងផ្ដោតទៅលើការព ង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងការពង្រីកទំនាក់ទំនងថែមទៀតជាមួយដៃគូថ្មី តាមទិសស្លោក «ពង្រីកមិត្តខាងក្រៅ កែទម្រង់ខាងក្នុងដោយឈរលើស្មារតីឯករាជ្យ» និងដោយ “ប្រកាន់នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ»។
កម្ពុជានឹងបន្តគាំទ្រ និងចូល រួមវិភាគទាន តាមច្រើនបំផុតដែលអាចធ្វើទៅបានក្នុងការពង្រឹងពហុភាគីនិយម សណ្ដាប់ធ្នាប់ ពិភពលោកផ្អែកលើច្បាប់ រួមចំណែកដល់សន្តិភាពនៅលើពិភពលោក និងពង្រីកកិច្ចសហប្រ តិបត្តិការតំបន់និងអន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិយើងលើឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាក៏នឹងបន្តចូលរួមយ៉ាង សកម្មក្នុងការកសាងសហគមន៍អាស៊ាន ពង្រឹងមជ្ឈភាព សាមគ្គីភាព ឯកភាព អាស៊ាន និងដើរតួនាទីជាសមាជិកដ៏សកម្មបំផុតមួយរបស់អាស៊ាន។ អ្នកការទូតរបស់យើងនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ការពារ និងលើកស្ទួយកិត្យានុភាព ជាតិ តាមរយៈការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ក៏ដូចជាការទូតសាធារណៈ ដែលក្រសួងទើបបង្កើតថ្មី។ កំណែទម្រង់ផ្ទៃក្នុងក៏នឹងត្រូវបន្ត គុណភាព សមត្ថភាព កម្រិតវិជ្ជាជីវៈ និងភាពវាងវៃរបស់អ្នកការទូតក្នុងការពិគ្រោះយោបល់ ចរចា បកស្រាយ ការពារនយោយបាយ និងជំហររបស់រាជរដ្ឋាភិបាលយើង នឹងត្រូវសម្រួចថែ មទៀតដើម្បីសម្រេចបាននូវបេសកកម្មដ៏ថ្លៃថ្នូរខាងលើនេះ។

សូមជម្រាបថា សិក្ខាសាលាស្តីពី «លទ្ធផលនៃការងារការបទេសរបស់កម្ពុជា និងសភាពការណ៍ អន្តរជាតិ» ជាកាលានុវត្តភាពសម្រាប់កិច្ចសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីពិនិត្យលើវឌ្ឍនភាពគោលនយោបាយការបរទេសរបស់កម្ពុជា សម្រាប់បរិបទពិភពលោ កដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រឈមនឹងបញ្ហាជាច្រើន។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ បាននិងកំពុងពួតដៃជាមួយគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ សិក្ខាសាលា និងវេទិកាសន្ទនាផ្សេងៗ ដើម្បីប្រមូលនិងផ្តល់នូវធាតុចូល មតិយោបល់ និងអនុសាសន៍ស ម្រាប់គោលនយោបាយ យុទ្ធសាស្ត្រ និងការឆ្លើយតបទៅនឹ ងបញ្ហាប្រឈមទាំងឡាយ ប្រកបដោយប្រសិទ្ធភាព និងជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជាទាំង មូល៕
ដោយ៖ ប៊ុនរិទ្ធ





