ក្រុមហ៊ុនសំណង់គមនាគមន៍ចិនតែងតែប្រកាន់ខ្ជាប់នូវការណែនាំរបស់ប្រធានាធិបតីចិនអំពីស្តង់ដារខ្ពស់ និរន្តរភាព និងអត្ថប្រយោជន៍សម្រាប់ជីវភាពប្រជាជន
AKP ប៉េកាំង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ -- លោក វ៉ាង ហៃហួយ (Wang Haihuai) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសំណង់គមនាគមន៍ចិន (CCCC)បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន CCCC ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវារួមបញ្ចូលគ្នាឈានមុខគេនៅលើពិភពលោកនៃហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដែលជាសហគ្រាសចិនដំបូងគេដែលឈានមុខគេនៅលើពិភពលោក និងជាអ្នកម៉ៅការវិស្វកម្មអន្តរជាតិធំជាងគេនៅអាស៊ី តែងតែប្រកាន់ខ្ជាប់នូវការណែនាំសំខាន់ៗរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)អំពីស្តង់ដារខ្ពស់ និរន្តរភាព និងអត្ថប្រយោជន៍សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន។
ពិធីសម្ភោធសៀវភៅនៃការបោះពុម្ភផ្សាយស្តីពី «ការបោះពុម្ពផ្សាយរបស់ចិនស្តីពីរូបិយប័ណ្ណពិភពលោក» ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បេសកជនការទូត និងមិត្តអ្នកសារព័ត៌មានជាង ១០០នាក់ លោកបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគ្រប់វិស័យនៃសង្គមដែលបានយកចិត្តទុកដាក់ និងគាំទ្រការអភិវឌ្ឍរបស់ក្រុមហ៊ុន CCCC កន្លងមក។
លោក វ៉ាង បាននិយាយថា «នៅថ្ងៃនេះ យើងជួបជុំគ្នានៅទីនេះដើម្បីធ្វើជាសាក្សីក្នុងពិធីសម្ពោធសៀវភៅដែលមានប្រធានបទស្តីពី «ការបោះពុម្ពផ្សាយរបស់ចិនស្តីពីរូបិយប័ណ្ណពិភពលោក» ដែលជាលទ្ធផលដ៏សំខាន់នៃកិច្ចសហការរវាងក្រុមហ៊ុន CCCC និងគ្រឹះស្ថានបោះពុម្ពចំណេះដឹងពិភពលោក ហើយវាក៏ជាការបង្ហាញដ៏រស់រវើកនៃសហគ្រាស និងស្ថាប័នវប្បធម៌ចិនដែលធ្វើការងាររួមគ្នាដើម្បីរៀបរាប់រឿងរ៉ាវរបស់ប្រទេសចិន និងផ្សព្វផ្សាយគ្រាប់ពូជនៃអរិយធម៌»។ លោកបាននិយាយបន្ថែមថា «រូបិយប័ណ្ណពិភពលោកទាំងនេះត្រូវបានកត់ត្រានៃការចូលរួមយ៉ាងស៊ីជម្រៅរបស់សហគ្រាសចិនក្នុងការកសាងរួមគ្នានៃ «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ហើយជាទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តនៃផលិតក្នុងប្រទេសចិនដើម្បីផ្សារភ្ជាប់ភ្នំ និងសមុទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន»។
លោកក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយធ្វើអាជីវកម្មនៅក្នុង ១៥៨ប្រទេស និងតំបន់ជុំវិញពិភពលោក ហើយបន្តរួមចំណែកចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការកសាងរួមគ្នានៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ៕
ដោយ៖ យា ចិន្តាខន្តី





